Connect with us

បាល់ទាត់អន្តរជាតិ

តើ Lionel Messi នឹង​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​រវាង PSG ទល់​នឹង Rennes នៅ​ថ្ងៃ​នេះ​ទេ?

Published

on

តារា​ឆ្នើម Lionel Messi ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស 11 នាក់​ដំបូង​សម្រាប់​ក្លឹប Paris Saint-Germain (PSG) ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ភ្ញៀវ Rennais ក្នុង​ក្របខណ្ឌ Ligue 1 របស់​បារាំង នៅ​យប់​ថ្ងៃ​នេះ វេលា​ម៉ោង 11:05 នាទី (ម៉ោង​នៅ​កម្ពុជា)។

កាល​ពី​ប្រកួត​មុន PSG បាន​​ទទួល​​ជ័យ​ជម្នះ 2-1 ទៅ​លើ​ក្លឹប Brest។ ខ្សែ​ប្រយុទ្ធ Kylian Mbappe គឺ​ជា​ម្ចាស់​គ្រាប់​បាល់​ជ័យ​ជំនះ ដោយ​ស៊ុត​បញ្ចូលទី 1 គ្រាប់ នៅ​នាទី​ទី 90 ហើយ​ជា​ការ​សហការ​បញ្ជូន​បាល់​របស់ Lionel Messi ផង​ដែរ។

Lionel Messi នៅ​តែ​មាន​ទម្រង់​លេង​ដ៏​ល្អ​នៅ Ligue 1 ហើយ​នៅ​តែ​រក្សា​តំណែង​ជា​កីឡាករ​សំខាន់​ក្នុង​ជម្រើស​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក Christophe Galtier។ កីឡាករ​អាហ្សង់ទីន​រូប​នេះ នៅ​តែ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ចាប់​ដៃ​គូ​គ្នា​ក្នុង​តំបន់​ប្រយុទ្ធ​ជាមួយ Kylian Mbappe ខណៈ​ដែល​តារា​ឆ្នើម Neymar Jr នៅ​តែ​បន្ត​អវត្តមាន​ដោយ​សារ​របួស​កជើង។

ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​របស់ PSG សម្រាប់​ការ​ប្រកួត​របស់​ពួក​គេ​ជាមួយ Rennes នៅ​យប់​នេះ៖

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២