បាល់ទាត់អន្តរជាតិ
កីឡាករម្នាក់របស់ Barcelona សារភាពថា ខ្លួនចង់ឲ្យ Messi ត្រឡប់មកវិញ

ថ្មីៗនេះខ្សែការពារឆ្នើម Ronald Araujo របស់ក្លឹបអ្នកមានបុណ្យ Barcelona បានលើកឡើងថា គាត់ចង់ឃើញ Lionel Messi ត្រឡប់មក Camp Nou វិញ។ យ៉ាងណាបច្ចុប្បន្ន Messi ស្ថិតក្នុងរដូវកាលចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយ Paris Saint-Germain ហើយគាត់ក៏មិនទាន់យល់ព្រមលើការបន្តកុងត្រាថ្មីដែរ។
ស្របពេលជាមួយគ្នានេះដែរ មានរបាយការណ៍ជាច្រើនបានលើកឡើងថា Lionel Messi នឹងត្រឡប់ទៅ Barcelona ដែលជាក្លឹបចាស់របស់ខ្លួនវិញ។ អ្នកគាំទ្រជាច្រើនរបស់ Barcelona ក៏កំពុងរំពឹងថា តារាឆ្នើមអាហ្សង់ទីនរូបនេះ នឹងត្រឡប់មកជួបជុំក្លឹបចាស់របស់គាត់វិញផងដែរ។
Ronald Araujo ដែលធ្លាប់ជាមិត្តរួមក្រុមរបស់ Messi ក៏ជាមនុស្សម្នាក់ ដែលចង់ឃើញការវិលត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធឆ្នើមវ័យ 35 រូបនេះដូចគ្នា។ និយាយទៅកាន់ Infobae ខ្សែការពារ Araujo បានប្រាប់ថា៖ “ខ្ញុំចង់ឃើញ Messi ត្រឡប់មក Barcelona វិញ។ គាត់ គឺជាកីឡាករល្អបំផុតក្នុងពិភពលោក ហើយនឹងអាចជួយយើងឲ្យឈ្នះ UEFA Champions League មួយទៀតបាន។ ពួកយើងមានទំនាក់ទំនងដ៏ល្អជាមួយគាត់”។
Araujo ត្រូវបានគេសួរបន្ថែមអំពីការរឿងរ៉ាវអតីតកាលរបស់គាត់ ក្នុងការលេងជាមួយ Lionel Messi ហើយខ្សែការពារសញ្ជាតិអ៊ុយរូហ្គាយបាននិយាយថា៖ “ពួកយើងមានមិត្តភាពដ៏ល្អមួយ។ នៅពេលដែលខ្ញុំទៅលេងឈុតធំដំបូង គាត់តែងតែនៅជាមួយ Luis Suarez ហើយពួកគេធ្លាប់បានអញ្ជើញខ្ញុំទៅកម្មវិធីជប់លៀងជាមួយមិត្តរួមក្រុមផ្សេងទៀត។ ពួកគេបានទទួលខ្ញុំយ៉ាងល្អ។ នៅពេលដែល Luis Suarez បានផ្ទេរទៅ Atletico Madrid ខ្ញុំបានធ្វើជាមិត្តម្នាក់ជំនួសគាត់ ហើយតែងតែអង្គុយក្បែរ Messi។ គាត់ គឺជាមនុស្សដ៏អស្ចារ្យម្នាក់”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi