បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើនរួមទាំង Real Madrid ផងដែរ កំពុងចាប់អារម្មណ៍លើ Kaoru Mitoma

ក្លឹបកាំភ្លើងធំ Arsenal, Manchester City, Real Madrid និង Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងមានចំណាប់អារម្មណ៍ ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Brighton គឺកីឡាករ Kaoru Mitoma។
យ៉ាងណាមមិញកីឡាករវ័យ 25 ឆ្នាំរូបនេះ បានបង្ហាញភាពលេចធ្លោរយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់លោក Roberto De Zerbi នៅរដូវកាលនេះ។ Kaoru Mitoma បានក្លាយជាសមាជិកដ៏សំខាន់របស់ចាបស Brighton ដែលកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 7 នៅក្នុងតារាង Premier League។
ខ្សែប្រយុទ្ធ Kaoru Mitoma បានចូលរួមជាមួយ Brighton ដោយផ្ទេរពីក្លឹបជប៉ុន Kawasaki Frontale ក្នុងតម្លៃតិចជាង 2 លានផោន កាលពីខែសីហា ឆ្នាំ 2021 ប៉ុន្តែដំបូងឡើយគាត់ត្រូវបានដាក់ឲ្យខ្ចីជើងទៅក្លឹបនៃប្រទេសបែលហ្ស៊ិក Union SG។ បន្ទាប់ពីបានស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមចំនួន 4 ដង ក្នុងការបង្ហាញខ្លួន 29 ប្រកួត Brighton ក៏បាននាំយកគាត់ត្រឡប់មកវិញ និងឲ្យលេងជាមួយក្រុមឈុតធំជាផ្លូវការណ៍នៅរដូវកាលនេះ។
ទោះបីជា Kaoru Mitoma នៅមានកុងត្រាជាមួយ Brighton រហូតដល់ឆ្នាំ 2025 ក៏ដោយ យោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយដោយ Sports Mole បានអះអាងថា ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍លើសមត្ថភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិជប៉ុនរូបនេះ ដែលក្លឹបទាំងនោះមានដូចជា Arsenal, Manchester City, Real Madrid និង Bayern Munich។ ពួកគេនឹងពិចារណាដាក់សំណើរផ្ទេរកីឡាករឆ្នើមរូបនេះនៅចុងបញ្ចប់នៃរដូវកាល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega