បាល់ទាត់អន្តរជាតិ
Bruno Fernandes ជួបគ្រោះថ្នាក់ចរាចរណ៍ មុនការប្រកួតសំខាន់មកដល់

ខ្សែបម្រើ Bruno Fernandes របស់ក្លឹបបិសាចក្រហម Manchester United បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញនេះ នៅមុនថ្ងៃនៃការប្រកួត Premier League របស់ខ្លួន ជាមួយនឹងក្រុមហង្សក្រហម Liverpool ។
ទោះជាយ៉ាងណា កីឡាករសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ត្រូវបានគេជឿថា មិនបានទទួលរងរបួសធ្ងន់ធ្ងរពីឧបទ្ទវហេតុនេះទេ ហើយប្រហែលជាអាចនឹងចូលរួមក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមជាធម្មតា។
Fernandes នឹងស្ថិតក្នុងជម្រើស 11 នាក់ដំបូង ពេលក្លឹបបិសាចក្រហម Man Utd ត្រូវតទល់ជាមួយនឹង Liverpool នៅកីឡដ្ឋាន Anfield នាថ្ងៃពុធសប្ដាហ៍នេះ។
ដោយឡែករូបភាពពីឧប្បត្តិហេតុ បង្ហាញពីការខូចខាតយ៉ាងខ្លាំងនៃរថយន្ត Porsche របស់ Fernandes។ ខណៈពេលនោះដែរ ក្រុមអ្នកសង្គ្រោះបន្ទាន់បានចូលដល់កន្លែងកើតហេតុ។ យ៉ាងណា Bruno Fernandes ត្រូវបានគេឃើញថា ឈរនិយាយជាធម្មតាជាមួយក្រុមអ្នកជួយសង្គ្រោះ។
ខ្សែបម្រើ Bruno Fernandes បានដើរតួយ៉ាងសំខាន់សម្រាប់ក្លឹបបិសាចក្រហម Manchester United ចាប់តាំងពីការផ្ទេរពី Sporting ក្នុងកិច្ចព្រមព្រៀង 47 លានផោន កាលពីឆ្នាំ 2020 ។ កីឡាកររូបនេះស៊ុតបញ្ចូលទីបាន 49 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 39 ដង ក្នុងការបង្ហាញខ្លួន 120 លើក សម្រាប់ក្លឹបបិសាចក្រហម និងបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ