បាល់ទាត់អន្តរជាតិ
ក្លឹប 2 នៅ Premier League កំពុងចាប់អារម្មណ៍ខ្លាំងលើ Brahim Diaz

ក្លឹបធំៗ 2 នៅ Premier League ដែលមានតោខៀវ Chelsea និង Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមដាក់សំណើរផ្ទេរមួយសម្រាប់ខ្សែប្រយុទ្ធរបស់ក្លឹប AC Milan គឺកីឡាករ Brahim Diaz នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខ។
អតីតកីឡាកររបស់ក្លឹបមេឃខៀវ Manchester City រូបនេះ បានចំណាយពេល 3 រដូវកាលក្នុងការខ្ចីជើងនៅ AC Milan ចាប់តាំងពីផ្ទេរទៅក្លឹបយក្សអេស្ប៉ាញ Real Madrid នៅដើមឆ្នាំ 2019។ យ៉ាងណា Brahim Diaz គឺជាផ្នែកមួយដ៏សំខាន់នៃការលើកពាន Serie A របស់ក្លឹប AC Milan កាលពីរដូវកាលមុន ដោយគាត់បានបង្ហាញខ្លួន 31 ប្រកួត, ស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង Assist បាន 3 ដង។
យោងតាមកាសែត The Sun បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea និង Newcastle United កំពុងរកលទ្ធភាពនៃការផ្ទេរ Brahim Diaz នៅរដូវក្តៅនេះ។ បច្ចុប្បន្ន Brahim Diaz ជាកីឡាករខ្ចីជើងនៅ AC Milan តែពួកគេមានជម្រើសក្នុងការទិញផ្ដាច់កុងត្រាពី Real Madrid ជាមួយនឹងតម្លៃ 19.5 លានផោន តែនៅឆ្នាំបន្ទាប់ក្រុមរបស់លោក Carlo Ancelotti មានលក្ខខណ្ឌអាចទិញខ្សែប្រយុទ្ធឆ្នើមរូបនេះត្រឡប់មកវិញជាមួយនឹងទឹកប្រាក់ចំនួន 24 លានផោន។
ប្រភព: Sportsmole
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized3 days ago
អ្នកមកចែចូវ Vini JR ពី Real Madrid លើកនេះមិនក្រីក្រប៉ុន្មានទេ!!
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥