បាល់ទាត់អន្តរជាតិ
Sevilla បណ្ដេញលោក Jorge Sampaoli ចេញពីតំណែងជាគ្រូបង្វឹក

គ្រូបង្វឹកលោក Jorge Sampaoli ត្រូវបានក្លឹបរបស់ខ្លួន Sevilla FC បណ្តេញចេញពីតំណែងហើយកាលពីម្សិលមិញនេះ បន្ទាប់ពីទម្រង់លេងមិនសូវល្អរបស់ក្រុម បានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ 14 នៃតារា LaLiga ហើយមានពិន្ទុលើក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោលត្រឹមតែ 2 ពិន្ទុប៉ុណ្ណោះ។
ការបរាជ័យ 2-0 ជាមួយ Getafe កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន គឺជាការបរាជ័យចុងក្រោយរបស់ Sevilla FC នៅក្រោមការដឹកនាំរបស់លោក Sampaoli។ ដោយឡែក Sevilla បានឈ្នះតែ 2 ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួត LaLiga ចំនួន 7 ប្រកួតចុងក្រោយរបស់ពួកគេ ដោយចាញ់រហូតដល់ 4 ប្រកួតឯណោះ។
ទោះជាយ៉ាងណាក៏ដោយ Sampaoli បានដឹកនាំ Sevilla ទៅកាន់វគ្គ 8 ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Europa League ប៉ុន្តែឥឡូវក្លឹបកំពុងស្ថិតក្នុងភាពច្របូកច្របល់ ដោយសារបានបណ្ដាញគ្រូបង្វឹកចេញពីតំណែង ហើយនៅថ្ងៃទី 14 ខែមេសា ពួកគេនឹងត្រូវជួបជាមួយបិសាចក្រហម Manchester United។
ប្រភព: Livescore
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi