បាល់ទាត់អន្តរជាតិ
អ្នកគាំទ្រមួយចំនួនធំ ប្រតិកម្មចំពោះការប្រគល់តំណែងជាកាពីតែនក្រុមជម្រើសជាតិបារាំងឲ្យ Kylian Mbappe

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) គឺកីឡាករ Kylian Mbappe ត្រូវបានតែងតាំងជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិបារាំងជាផ្លូវការណ៍កាលពីពេលថ្មីៗនេះ បន្ទាប់ពីការចូលនិវត្តន៍របស់ Hugo Lloris។ យ៉ាងណា មានអ្នកគាំទ្រជាច្រើននៅលើបណ្ដាញសង្គម Twitter បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួន និងសម្ដែងការមិនពេញចិត្តចំពោះរឿងនេះ។
គួររំលឹកផងដែរថា អតីតកាពីតែនក្រុម និងជាអ្នកចាំទី Hugo Lloris បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្រុមជម្រើសជាតិកាលពីប៉ុន្មានខែមុន បន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតាបញ្ចប់ទៅ។ បន្តមកទៀត Raphael Varane ក៏បានប្រកាសពីការចូលនិវត្តន៍ផងដែរ នៅក្នុងវ័យ 29 ឆ្នាំ។
គ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានសម្រេចចិត្តជ្រើសយកខ្សែប្រយុទ្ធ Kylian Mbappe ជាប្រធានក្រុមបន្ទាប់របស់ពួកគេ ប៉ុន្តែក៏មានការមិនពេញចិត្តពីសំណាក់ Antoine Griezmann ដែលជាកីឡាករមានវ័យចំណាស់ជាងកីឡាកររបស់ក្លឹប PSG រូបនេះ។
Kylian Mbappe បច្ចុប្បន្នមានវ័យ 24 ឆ្នាំ បានក្លាយជាកាពីតែនក្រុមជម្រើសជាតិ ខណៈដែល Antoine Griezmann ជាអនុប្រធានក្រុម។ ពាក់ព័ន្ធនឹងរឿងនេះ អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ការធ្វើបែបនេះ បង្ហាញពីការមិនគោរពចំពោះ Griezmann និងកីឡាករផ្សេងទៀតនៅក្នុងក្រុមដែលមានវ័យចំណាស់ជាង។ អ្នកខ្លះទៀតបានលើកឡើងថា នេះគឺជាទង្វើដែលខុសឆ្គងបំផុត ដែលលោក Didier Deschamps បានបង្កើត។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ