បាល់ទាត់អន្តរជាតិ
Erling Haaland នឹងត្រូវអវត្តមានក្នុងការប្រកួតជាមួយអេស្ប៉ាញ និងហ្សកហ្ស៊ី

កីឡាករឆ្នើម Erling Haaland របស់ក្លឹប Manchester City នឹងខកខានការប្រកួតនាពេលខាងមុខរបស់ក្រុមជម្រើសជាតិន័រវេស ដែលត្រូវលេងតទល់នឹងក្រុមជម្រើសជាតិអេស្ប៉ាញ និងហ្សកហ្ស៊ី នៃការប្រកួតវគ្គជម្រុះតាមពូលយូរ៉ូ 2024 ដោយសាររបួសក្នុងអំឡុងពេលហ្វឹកហាត់ ដែលនេះជាការប្រកាសបញ្ជាក់ជាផ្លូវការណ៍ពីសហព័ន្ធបាល់ទាត់ន័រវេស (Norwegian FA) កាលពីម្សិលមិញនេះ។
Erling Haaland គឺជាខ្សែប្រយុទ្ធដ៏មុតស្រួច និងជាខ្សែប្រយុទ្ធដែលមានទម្រង់លេងលេចធ្លោរជាងគេក្នុងពិភពបាល់ទាត់នៅរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី 28 គ្រាប់ ក្នុងការបង្ហាញខ្លួនត្រឹមតែ 26 ប្រកួត ក្នុងក្របខ័ណ្ឌ Premier League ដែលជាក្របខណ្ឌកំពូល ហើយមានការប្រកួតប្រជែងខ្ពស់បំផុត។
កីឡាករវ័យ 22 ឆ្នាំរូបនេះ គឺជាកូនសោរដ៏សំខាន់បំផុតរបស់លោក Pep Guardiola ក្នុងការប្រកួតប្រជែងលីគកំពូល និងជាពិសេសគឺការដណ្ដើមយកពានរង្វាន់ UEFA Champions League។ Haaland ក៏ជាក្ដីសង្ឃឹមដ៏សំខាន់សម្រាប់ក្រុមជម្រើសជាតិន័រវេសរបស់គាត់ផងដែរ សម្រាប់ការប្រកួតយូរ៉ូ 2024 នេះ។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ