បាល់ទាត់អន្តរជាតិ
លោក Thomas Tuchel បារម្ភពីរបួសរបស់ Kovacic ដែលអាចនឹងធ្ងន់ធ្ងរខ្លាំង

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយពីរបួសដ៏គួរឲ្យព្រួយបារម្ភរបស់កីឡាករ Mateo Kovacic បន្ទាប់ពីខ្សែបម្រើរូបនេះ ត្រូវបានប្ដូរចេញកាលពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup របស់ពួកគេ ជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃអាទិត្យកន្លងទៅ។
ក្រុមរបស់លោក Tuchel បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពាន FA Cup ខណៈដែលពួកគេបានយកឈ្នះលើលើ Crystal Palace ក្នុងលទ្ធផល 2 ទល់នឹង 0 ក្នុងការប្រកួតដ៏ស្វិតស្វាញនៅឯកីឡដ្ឋាន Wembley ដោយគ្រាប់បាល់ទាំងពីរគ្រាប់រកបានដោយកីឡាករ Ruben Loftus-Cheek និង Mason Mount នៅតង់ទីពីរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹបតោខៀវ Chelsea កំពុងមានការបារម្ភពីរបួសរបស់ Kovacic ដោយក្នុងការប្រកួតនោះ គាត់លេងបានត្រឹមតែជាងម្ភៃនាទីប៉ុណ្ណោះ ហើយត្រូវបង្ខំចិត្តឲ្យប្ដូរចេញនៅនាទីទី 26 ដោយសារបញ្ហារបួសកជើង។ កីឡាករសញ្ជាតិក្រូអាតរូបនេះបានរអិលជើង ហើយហាក់ដូចជាបត់កជើងរបស់គាត់។
បន្ទាប់ពីការប្រកួត លោក Thomas Tuchel បានបង្ហាញថា កជើងរបស់ Kovacic ហើម ដែលវាជាសញ្ញាបង្ហាញថាមិនល្អឡើយ អាចនឹងធ្ងន់ធ្ងរខ្លាំង។ យ៉ាងណាមិញ មិនទាន់មានការអាប់ដេតច្បាស់ការណ៍ណាមួយអំពីរបួសធ្ងន់ធ្ងរ រឺបែបណា ចេញពីផ្នែកវេជ្ជសាស្ត្រនោះឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega