Connect with us

បាល់ទាត់អន្តរជាតិ

តោះ​មក​មើល​​ស្នាដៃ និង​សមិទ្ធិផល​ដែល Mesut Ozil ធ្លាប់​ទទួល​បាន​កន្លង​មក មុន​ចូល​និវត្តន៍​ពី​បាល់ទាត់

Published

on

អតីត​ខ្សែ​បម្រើ​របស់​ក្លឹប​កាំភ្លើងធំ Arsenal និង Real Madrid គឺ​កីឡាករ Mesut Ozil បាន​ប្រកាស​ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ហើយ កាល​ពី​ម្សិលមិញ​នេះ នៅ​ក្នុង​វ័យ 34 ឆ្នាំ។ អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់​រូបនេះ​មាន​បញ្ហា​របួស​ឆ្អឹង​ខ្នង​អំឡុង​ពេល​ដំបូង​នៃ​រដូវកាល​ថ្មី​​ជាមួយ​ក្លឹប Basaksehir។

ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​បង្ហាញ​ខ្លួន​ត្រឹម​តែ 7 ប្រកួត​ប៉ុណ្ណោះ និង​ខកខាន​មិន​បាន​ស៊ុត​បញ្ចូល​ទី រឺ Assists អ្វី​ឡើយ។ ថ្លែង​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ Mesut Ozil បាន​សារ​ភាព​ថា បញ្ហា​របួស​របស់​គាត់​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាងកាយ ហើយ​គាត់​គិត​ថា ពេល​នេះ​គឺ​ជា​ពេល​វេលា​ដ៏​ត្រឹមត្រូវ ដើម្បី​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ។

យ៉ាង​ណា​មិញ Mesut Ozil ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ពិភពបាល់ទាត់។ គាត់​ធ្លាប់​បាន​ឈ្នះពាន​ធំៗ​ជា​ច្រើន ដែល​កីឡាករ​ផ្សេង​ទៀត​មិន​ធ្លាប់​ឈ្នះ។ ខាង​ក្រោម​នេះ គឺ​ជា​ពាន​រង្វាន់ និង​សមិទ្ធិផល​ដែល Mesut Ozil ទទួល​បាន​កន្លង​មក៖

– ពាន​រង្វាន់ FA Cup 4 ដង ជាមួយ Arsenal (2014, 2015, 2017, 2020)

– ពាន​រង្វាន់ Europa League 1 ជាមួយ Arsenal (រដូវកាល​ឆ្នាំ 2018-2019)

– ពាន​រង្វាន់ Supercup 2 ដង ជាមួយ Arsenal (2015, 2016)

– ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​របស់​អាឡឺម៉ង់ 1 (រដូវកាល​ឆ្នាំ 2014-2015)

– ឈ្នះពាន World Cup ជាមួយ​អាឡឺម៉ង់ 1 (ឆ្នាំ 2014)

– ពាន​រង្វាន់ Spanish Super Cup 1 ជាមួយ Real Madrid (រដូវកាល​ឆ្នាំ 2012-2013)

– ពាន​រង្វាន់ Spanish Champion 1 ជាមួយ Real Madrid (រដូវកាល​ឆ្នាំ 2011-2012)

– ពាន​រង្វាន់ Spanish Cup 1 ជាមួយ Real Madrid (រដូវកាល​ឆ្នាំ 2010-2011)

– ពាន​រង្វាន់ German Cup 1 ជាមួយ Werder Bremen (រដូវកាល​ឆ្នាំ 2008-2009)

ប្រភព: Aiscore

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២