Connect with us

បាល់ទាត់អន្តរជាតិ

ប្រកួត​បើក​ឆាក​យូរ៉ូ នៅ​រំលង​ធ្រាត​នេះ តោ​កំណាច​អង់គ្លេស​ត្រូវ​ជួប​គូកម្ម​អ៊ីតាលី

Published

on

ការ​ប្រកួត​បើក​ឆាក​យូរ៉ូ 2024 នៃ​វគ្គ​ជម្រុះ​តាមពូល​របស់​អង់គ្លេស គឺ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប​នឹង​អ៊ីតាលី ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Stadio Diego Armando Maradona នៅ​ម៉ោង 2:45 នាទី (ម៉ោង​នៅ​កម្ពុជា)។ យ៉ាង​ណា​មិញ​អង់គ្លេស និង​អ៊ីតាលី គឺ​ជា​ក្រុម​ដែល​ស្ថិត​នៅ​ក្នុង​ពូល C ជាមួយ​គ្នា។

ក្រុម​ទាំង 2 នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជាគូ​កម្ម​នឹង​គ្នា ខណៈ​ដែល​ការ​ប្រកួត​យូរ៉ូ​វគ្គ​ផ្ដាច់ព្រ័ត​កាល​ពី​ឆ្នាំ 2020 អង់គ្លេស​បាន​ខកខាន​ឱកាស​លើក​ពាន ដោយ​សារ​តែ​ចាញ់​អ៊ីតាលី​នេះ​ឯង។ អ៊ីតាលី គឺ​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ជា​ច្រើន​ទៀត​នៅ​តំបន់​អ៊ឺរ៉ុប ហើយ​អង់គ្លេស​​បាន​​ជួប​អ៊ីតាលី​ចំនួន 30 ដង​មក​ហើយ​​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ ដោយ​​ក្នុង​ចំណោម​នោះ​ អ៊ីតាលី​ឈ្នះ 13 ដង, ស្មើ​គ្នា 9 ដង និង​អង់គ្លេស​ឈ្នះ​បាន 8 ដង។

យ៉ាង​ណា​មិញ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ត្រូវ​បាន​គេ​គិត​ថា នឹង​ប្រើប្រាស់​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា Harry Kane, Jude Bellingham, Bukayo Saka, Jack Grealish និង Kyle Walker ជា​ដើម។ ដូចគ្នា​នេះ​ដែរ ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ក៏​មាន​តួឯក​សំខាន់ៗ​ជា​ច្រើន​ផង​ដែរ​ដូចជា Donnarumma, Jorginho, Marco Verratti, Bastoni និង Nicolo Barella ជា​ដើម។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២