បាល់ទាត់អន្តរជាតិ
ស៊ុតបញ្ចូលទី 1 គ្រាប់ទៅលើអ៊ីតាលី Harry Kane បំបែកកំណត់ត្រាដ៏អស្ចារ្យមួយ

កីឡាករ និងជាកាពីតែនក្រុមជម្រើសជាតិអង់គ្លេស Harry Kane ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្របាល់ទាត់ដ៏អស្ចារ្យមួយ បន្ទាប់ពីរកបានគ្រាប់បាល់ទី 54 សម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែប្រយុទ្ធ Harry Kane ពេលនេះបានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់គាត់។
ដំបូងឡើយ កីឡាកររបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur រូបនេះ ស្ថិតនៅកម្រិតស្មើគ្នាជាមួយអតីតកីឡាករឆ្នើម Wayne Rooney ដែលមានគ្រាប់បាល់ 53 គ្រាប់ ប៉ុន្តែការប្រកួតនៅ Stadio Diego Armando Maradona ក្នុងទឹកដីនៃប្រទេសអ៊ីតាលី កាលពីរំលងអាធ្រាតយប់មិញ Harry Kane បានស៊ុតបាល់ប៉េណាល់ទី 1 គ្រាប់ ដែលធ្វើឲ្យគាត់ហួសដាច់កំណត់ត្រាមិត្តរួមសញ្ជាតិរបស់ខ្លួន Wayne Rooney។
យ៉ាងណាមិញ Harry Kane បានចំណាយពេល 81 ប្រកួត ដើម្បីរកបានគ្រាប់បាល់ 54 គ្រាប់ ខណៈដែល Wayne Rooney រកបាន 53 គ្រាប់ ពីការបង្ហាញខ្លួន 120 ប្រកួត ដែលជាមធ្យម 0.44 គ្រាប់ក្នុងមួយប្រកួត ធៀបនឹង 0.66 គ្រាប់របស់ Harry Kane។ ដូចគ្នានេះដែរ ពេលនេះអតីតវីរបុរសឆ្នើម Wayne Rooney បានចូលនិវត្តន៍ពីបាល់ទាត់ទៅហើយ ប៉ុន្តែ Harry Kane នៅមានពេលវេលាជាច្រើនទៀតជាមួយក្រុមជម្រើសជាតិ និងអាចកសាងស្នាដៃ រឺកំណត់ត្រាអស់អស្ចារ្យផ្សេងៗបន្ថែម។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ11 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ23 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona