បាល់ទាត់អន្តរជាតិ
Alvaro Morata ត្រៀមតែងតាំងជាកាពីតែនក្រុមថ្មីរបស់អេស្ប៉ាញ ខណៈដែលអ្នកគាំទ្រមួយចំនួនសម្ដែងការមិនពេញចិត្ត

យោងតាម Diario AS បានឲ្យដឹងថា ខ្សែប្រយុទ្ធកណ្ដាល Alvaro Morata គ្រោងនឹងឡើងកាន់កាប់តំណែងជាកាពីតែនក្រុមជម្រើសជាតិអេស្ប៉ាញបន្តពី Sergio Busquets ដែលបានចូលនិវត្តន៍កាលពីចុងឆ្នាំមុន។ ដូចគ្នានេះដែរ ខ្សែការពារជើងចាស់ Dani Carvajal នឹងក្លាយជាអនុប្រធានក្រុម។
ការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្តរបស់គ្រូបង្វឹកបច្ចុប្បន្ន Luis de la Fuente។ ដោយឡែក Jordi Alba ដែលជាអនុប្រធានក្រុម គួរតែត្រូវបានឡើងកាន់តំណែងនេះបន្ត ប៉ុន្តែដោយសារគាត់មិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ដូច្នេះទាំងតំណែងប្រធាន និងអនុប្រធាន ត្រូវជ្រើសរើសបេក្ខភាពថ្មី។
ទោះជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធលើរឿងនេះអ្នកគាំទ្រមួយចំនួនបានបង្ហាញពីការរិះគន់របស់ខ្លួននៅលើបណ្ដាញសង្គម Twitter ថា ថ្វីត្បិតតែ Alvaro Morata មានអាយុ 30 ឆ្នាំ ដែលជាកីឡាករវ័យចំណាស់ម្នាក់ក្នុងចំណោមកីឡាករដែលមានបទពិសោធន៍ច្រើនជាងកីឡាករក្មេងៗផ្សេងទៀត ប៉ុន្តែខ្សែប្រយុទ្ធរូបនេះមិនមានភាពជាអ្នកដឹកនាំ និងគ្មានសាមគ្គីភាពនៅក្នុងខ្លួនឡើយ។
អ្នកគាំទ្រម្នាក់ក្នុងចំណោមនោះបានចោទសួរថា តើពេលនេះ Alvaro Morata គឺជាកីឡាករល្អបំផុតរបស់អេស្ប៉ាញមែនទេ ទើបគាត់ក្លាយជាប្រធានក្រុម? តើពិភពលោកនេះផ្លាស់ប្ដូរអស់ហើយរឺ?…។ អ្នកខ្លះទៀតបានលើកឡើងថា ប្រធានក្រុមរបស់អេស្ប៉ាញ កាន់តែយ៉ាប់ទៅៗហើយ ចាប់តាំងពីការចាកចេញរបស់ Sergio Ramos មក។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ