បាល់ទាត់អន្តរជាតិ
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់

អ្នកគាំទ្របានធ្វើឲ្យវីដេអូមួយរបស់ Joao Felix កំពុងត្រូវបានផ្ទុះឡើងជាថ្មីម្ដងទៀតដែលវាជាវីដេអូដែលកីឡាកររបស់ក្លឹបតោខៀវ Chelsea រូបនេះ បានជ្រើសរើសយកកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ជាកីឡាករស៊ុតបាល់ហ្វ្រីឃីកដ៏ល្អបំផុតដែលគាត់ធ្លាប់បានឃើញ។
យ៉ាងណាមិញ Joao Felix មិនបានជ្រើសរើសមិត្តរួមសញ្ជាតិរបស់គាត់ Cristiano Ronaldo ឡើយ ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ក៏មានស្ថិតិនៃការទាល់បាល់ហ្វ្រីឃីកដ៏អស្ចារ្យផងដែរ។ ថ្មីៗនេះ Cristiano Ronaldo បានស៊ុតបាល់ហ្វ្រីឃីកបញ្ចូលទីយ៉ាងល្អសម្រាប់ព័រទុយហ្គាល់អំឡុងពេលពួកគេយកឈ្នះលើក្រុម Liechtenstein 4-0 នៅក្នុងការប្រកួតបើកឆាកយូរ៉ូ 2024 ខណៈដែល Lionel Messi ក៏បានស៊ុតបញ្ចូលទីបែបនោះដូចគ្នាដែរ ក្នុងជំនួបមិត្តភាពរវាងអាហ្សង់ទីនឈ្នះ Panama 2-0។
ក្រៅពីការជជែកដេញដោលគ្នាពីកីឡាករល្អបំផុតរវាង Lionel Messi និង Cristiano Ronaldo នោះ ថ្មីៗនេះអ្នកគាំទ្រក៏បានធ្វើការជជែកគ្នាថា តើកីឡាករទាំង 2 រូបនេះ អ្នកណាដែលទាត់បាល់ហ្វ្រីឃីកបានល្អបំផុត។ ស្របពេលជាមួយគ្នានេះដែរ វីដេអូរបស់មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ Cristiano Ronaldo គឺកីឡាករ Joao Felix ត្រូវបានគេចែកចាយយ៉ាងកក្រើកនៅលើបណ្តាញអ៊ីនធឺណេត ខណៈដែលតារាឆ្នើមរបស់ក្លឹបតោខៀវ Chelsea រូបនេះបានជ្រើសរើស Messi ជាអ្នកទាត់បាល់ហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ