Connect with us

បាល់ទាត់អន្តរជាតិ

តា Perez ប្រាប់​គ្រូបង្វឹក​លោក Carlo Ancelotti ត្រូវ​តែ​លក់កីឡាករ​មួយ​ចំនួន​ចេញ បើ​ចង់បាន​កីឡាករ​ចំណូល​ថ្មី​ចូល​ក្លឹប

Published

on

ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ព្រមាន​អ្នក​ចាត់ការ​ទូទៅ​លោក Carlo Ancelotti ថា គាត់​ត្រូវ​តែ​លក់​កីឡាករ​មួយចំនួន​ចេញ ប្រសិន​បើ​ចង់​ចុះហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​បន្ថែម​នៅ​រដូវ​ក្តៅនេះ។

យ៉ាង​ណា​មិញ ក្លឹប Real Madrid នៅតែ​ផ្ដោត​អារម្មណ៍​លើ​ការ​ចុះហត្ថលេខា​ជាមួយ Kylian Mbappe របស់ PSG លើការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន ហើយ​ក្លឹប Real Madrid នឹង​ព្យាយាម​លក់​ចេញ កីឡាករ​ដូចជា Isco, Marcelo និង Gareth Bale នៅ​ពេលដែល​កុងត្រា​របស់​កីឡាករ​ទាំង​នោះ ផុត​កំណត់​នៅ​ចុង​បញ្ចប់នៃ​រដូវកាល​នេះ។

លើស​ពី​នេះ​ទៅ​ទៀត​ក្លឹប Real Madrid សង្ឃឹម​ថា នឹង​ប្រមូល​ប្រាក់​បាន​ជិត 100 លានអឺរ៉ូ តាម​រយៈ​ការ​លក់ចេញ​កីឡាករ​ដែល​នៅ​មាន​តម្លៃខ្លួន​ដូចជា Dani Ceballos, Luka Jovic និង Eden Hazard ខណៈ​ដែល​កីឡាករ​វ័យក្មេង​ដែល​ដាក់​ឲ្យ​ខ្ចីជើង​មាន Takefusa Kubo, Brahim Diaz និង Reinier Jesus ក៏​អាច​នឹង​លក់​ផងដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២