បាល់ទាត់អន្តរជាតិ
អ្នកតំណាងរបស់ Franck Kessie អះអាងថា ខ្សែបម្រើរូបនេះនឹងចាកចេញពី Barcelona លុះត្រាណាតែពស់ដុះជើង

ភ្នាក់ងាររបស់ខ្សែបម្រើ Franck Kessie ថ្មីៗនេះបានចេញមកបដិសេធទាំងស្រុងលើព័ត៌មានកន្លងមក ដែលលើកឡើងថា កីឡាករសញ្ជាតិកូតឌីវ័ររូបនេះ អាចចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ ម្ចាស់អាវលេខ 19 រូបនេះ បានផ្លាស់ទៅ Camp Nou ដោយគ្មានតម្លៃខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយ AC Milan។
នៅរដូវកាលនេះ Franck Kessie មិនមែនជាជម្រើសដំបូង និងជាកីឡាករសំខាន់សម្រាប់ការដឹកនាំរបស់គ្រូបង្វឹកលោក Xavi Hernandez នោះទេ ប៉ុន្តែរបួសរបស់ Pedri បានបើកឱកាសឲ្យកីឡាករវ័យ 26 ឆ្នាំរូបនេះ ក្លាយជាកីឡាករសំខាន់នៅក្នុងក្រុមឡើងវិញ។ លើសពីនេះទៅទៀត ថ្មីៗនេះ Franck Kessie បានក្លាយជាតួអង្គដ៏សំខាន់ក្នុងជំនួស EL Clasico ដោយស៊ុតបញ្ចូលទីចុងម៉ោង 1 គ្រាប់ ដើម្បីយកឈ្នះ Real Madrid ក្នុងលទ្ធផល 2-1។
ក្នុងសេចក្តីថ្លែងការណ៍មួយពីភ្នាក់ងាររបស់ Franck Kessie បានចេញមកបដិសេធយ៉ាងម៉ឺងម៉ាត់នូវពាក្យចចាមអារ៉ាមអំពីការចាកចេញនៅរដូវក្តៅនេះ ដោយបញ្ជាក់ច្បាស់ៗថា ខ្សែបម្រើកណ្ដាលរូបនេះនឹងបន្តនៅ Barcelona សម្រាប់រដូវកាល 2023-2024 បន្តទៀត។
អ្នកកាសែតអ៊ីតាលី Fabrizio Romano ក៏បានដកស្រង់សម្ដីរបស់ភ្នាក់ងាររូបនេះថា៖ “យើងសូមបដិសេធអំពីការផ្ទេរដែលអាចកើតឡើងសម្រាប់ Franck Kessie។ ដូចគ្នានេះដែរ សម្រាប់កីឡាករ និងក្លឹបក៏បានបដិសេធរឿងនេះដូចគ្នា ប៉ុន្តែព័ត៌មានក្លែងក្លាយ គឺពិតជាគួរឲ្យរំខានពេកហើយ។ ការចាកចេញរបស់ Kessie ពី Barcelona នៅរដូវក្ដៅនេះ គឺប្រៀបដូចទៅនឹងការសង្ឃឹមថា សត្វពស់ដុះជើងអញ្ចឹងដែរ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ