បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona ថា ទ្វាររបស់ Camp Nou បើកទទួលរងចាំ Messi ជានិច្ច

ថ្មីៗនេះប្រធានក្លឹប Barcelona លោក Joan Laporta បាននិយាយថា “ទ្វាររបស់ក្លឹប គឺបើកចំហរងចាំអតីតកីឡាកររបស់ខ្លួន Lionel Messi ជានិច្ច ដើម្បីការវិលត្រឡប់មកជួបជុំជាមួយក្លឹបចាស់របស់ខ្លួនវិញនៅចុងបញ្ចប់នៃរដូវកាលនេះ។ យ៉ាងណាមិញ ពេលនេះ Lionel Messi ក៏ប្រហែលជាមិនបន្តកុងត្រាថ្មីជាមួយ PSG ដែលជាក្លឹបបច្ចុប្បន្នរបស់ខ្លួនផងដែរ ហើយគាត់អាចនឹងចាកចេញពីទឹកដីបារាំង ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន។
គ្រប់គ្នាបានដឹងថា Lionel Messi បានចាកចេញ Camp Nou កាលពីរដូវក្តៅឆ្នាំ 2021 ទាំងបង្ខំចិត្ត ខណៈដែលក្លឹបកាតាឡាន់ Barcelona មិនអាចបន្តកុងត្រាថ្មីជាមួយគាត់បាន ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប។ កីឡាករវ័យ 35 ឆ្នាំរូបនេះបានចំណាយពេល 2 រដូវកាល ជាមួយ Paris Saint-Germain ដោយស៊ុតបញ្ចូលទីបាន 29 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន 32 ដង ក្នុងការបង្ហាញខ្លួន 66 ប្រកួត។
ស្របពេលដែលកុងត្រារបស់ Lionel Messi ដែលនឹងត្រូវផុតកំណត់នៅចុងខែមិថុនា គាត់ត្រូវបានគេជឿថា មានជម្រើស 3 ផ្សេងៗគ្នា ដោយអាចនឹងត្រឡប់មក Barcelona វិញ រឺចាកចេញទៅទឹកដីអាមេរិច ហើយចូលរួមជាមួយក្លឹប Inter Miami នៅលីគកំពូលអាមេរិច MLS និងជម្រើសចុងក្រោយមួយទៀតគឺទៅចូលរួមជាមួយក្លឹបនៅអារ៉ាប៊ីសាអូឌីត។
ខណៈដែលគ្រប់យ៉ាងមិនទាន់បានសម្រេចនោះ ប្រធានក្លឹប Barcelona ក៏បានបង្ហាញពីបំណងរបស់ខ្លួន ក្នុងការនាំយកតារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រឡប់មកទឹកដីអេស្ប៉ាញវិញ។ លោក Laporta បានប្រាប់ The Business & Money Behind Sports ថា៖ “Messi ពិតជាដឹងថា ទ្វាររបស់ Barcelona នៅបើកចំហសម្រាប់គាត់។ យើងនឹងរងចាំមើលការសម្រេចចិត្តរបស់គាត់។ ខ្ញុំត្រូវតែស្វែងរកវិធី ដើម្បីកែលម្អទំនាក់ទំនងបច្ចុប្បន្នរវាង Messi និង Barcelona ឡើងវិញ”។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi