បាល់ទាត់អន្តរជាតិ
ប្រកួតបើកឆាកដំបូងរបស់ខ្លួន ហូឡង់ ត្រូវម្ចាស់ផ្ទះបារាំងលុត 4-0

ក្រោយរយៈពេល 3 ខែ បន្ទាប់ពីការចាញ់ប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2022 ក្រុមមាន់គកបារាំងបានទទួលស្វាគមន៍ក្រុមភ្ញៀវហូឡង់ សម្រាប់ការប្រកួតវគ្គជម្រុះយូរ៉ូ 2024 ដែលធ្វើឡើងនៅកីឡដ្ឋាន Stade de France កាលពីរំលងអាធ្រាតយប់មិញនេះ ដោយបញ្ចប់ទៅក្នុងលទ្ធផលដ៏ល្អក្រាស់ក្រែលបំផុត។
យ៉ាងណាមិញ បារាំង និងហូឡង់ គឺជាក្រុមដែលស្ថិតនៅក្នុងពូល B ជាមួយគ្នា ហើយបារាំងដែលជាក្រុមម្ចាស់ជើងឯករង FIFA World Cup 2022 នៅតែមានទម្រង់លេងលេចធ្លោរខ្លាំង ដោយពួកគេបានយកឈ្នះក្រុមភ្ញៀវហូឡង់ ជាមួយនឹងលទ្ធផល 4 ទល់នឹង 0 និងអាចរកគ្រាប់បាល់បញ្ចូលទីបានលឿនបំផុត តាំងពីចាប់ផ្ដើមប្រកួត 2 នាទីដំបូង។
ដោយឡែក 4 គ្រាប់របស់ក្រុមម្ចាស់ផ្ទះបារាំង គឺជាការស៊ុតបញ្ចូលទីរបស់ Antoine Griezmann នៅនាទីទី 2, Dayot Upamecano នៅនាទីទី 88, Kylian Mbappe ស៊ុតបញ្ចូលទីពីរគ្រាប់ម្ចាក់ឯងនៅនាទីទី 21 និងនាទីទី 88។ ប្រកួតបន្ទាប់ បារាំងនឹងត្រូវជួបជាមួយអៀរឡង់ ខណៈដែលហូឡង់ នឹងត្រូវជួបជាមួយហ្គីប្រាលតា (Gibraltar)។
ប្រភព: Sportsmole