បាល់ទាត់អន្តរជាតិ
ទោះបី Manchester United មានទម្រង់លេងធ្លាក់ចុះខ្លាំង តែលោក Jurgen Klopp នៅតែគិតថា បិសាចក្រហមគឺជាឧបសគ្គធំមួយ

ក្លឹបហង្សក្រហម Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Manchester United នៅរំលងអាធ្រាតយប់នេះ ដែលជាការប្រកួតដ៏សំខាន់មួយរបស់ក្រុមលោក Klopp សម្រាប់បំណងទទួលបាន 3 ពិន្ទុ ដើម្បីមានឱកាសប្រជែងពាន Premier League ជាមួយក្លឹប Manchester City និងឡើងទៅកាន់កំពូលតារាងបណ្ដោះអាសន្ន។
ដោយឡែកក្លឹបបិសាចក្រហម Manchester United ក៏ត្រូវការឈ្នះជាចាំបាច់ផងដែរ ដើម្បីទទួលបានចំណាត់ថ្នាក់ Top 4 នៅតារាង Premier League ដែលបច្ចុប្បន្នជារបស់ក្លឹបមាន់ខ្នាយមាស Tottenham។
Manchester United មានទម្រង់លេងយ៉ាងយ៉ាប់យ៉ឺន ដោយពួកគេបានឈ្នះតែពីរប្រកួតប៉ុណ្ណោះ ក្នុងចំណោម 8 ប្រកួតចុងក្រោយរបស់ពួកគេ ហើយវាពិតជាពិបាកណាស់ក្នុងការយកបីពិន្ទុពីក្រុមខ្លាំងដូចជា Liverpool។
នៅពេលមានសំណួរទាក់ទងនឹង Manchester United លោក Jurgen Klopp បាននិយាយពីទស្សនៈផ្ទាល់ខ្លួនរបស់លោកថា “ជាក់ស្តែងខ្ញុំគិតថា Ralf Rangnick បានព្យាយាមរៀបចំក្រុមឡើងវិញ មានរចនាសម្ព័ន្ធច្បាស់លាស់ជាមួយក្រុមផងដែរ។… មានការប្រកួតខ្លះ Manchester United ពិតជាលេងបានល្អណាស់។ ដោយសារពួកគេជា Manchester United វាពិតជាពិបាកក្នុងការលេងទល់នឹងពួកគេ, ខ្ញុំអាចស្រមៃរឿងនេះបាន”។
ប្រភព: Metro