បាល់ទាត់អន្តរជាតិ
បិសាចក្រហមនឹងនាំយក Kolo Muani មកជំនួសកន្លែងរបស់ Weghorst

ក្លឹបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថា កំពុងមានភាគរយខ្ពស់ក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ Frankfurt គឺកីឡាករ Randal Kolo Muani។ យ៉ាងណាមិញខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ កំពុងក្លាយជាគោលដៅនៃការចង់បានពីក្លឹបធំៗជាច្រើននៅចុងបញ្ចប់នៃរដូវកាលនេះ។
កាលពីខែមករាកន្លងទៅលោក Erik ten Hag បានស្វែងរកបេក្ខភាពខ្សែប្រយុទ្ធកណ្ដាលថ្មីម្នាក់មក Old Trafford ហើយជាចុងក្រោយពួកគេបានខ្ចីជើង Wout Weghorst ពីក្លឹប Burnley ដែលការខ្ចីជើងនេះនឹងមានរយៈពេលរហូតដល់បញ្ចប់រដូវកាល។ ដោយឡែកខ្សែប្រយុទ្ធរូបនេះ ប្រហែលជាមិនត្រូវបានក្លឹបបិសាចក្រហមទិញផ្ដាច់កុងត្រានោះឡើយ ហើយឲ្យគាត់ត្រឡប់ទៅក្លឹបចាស់របស់ខ្លួនវិញ។
ផ្សេងពីនេះដែរតារាឆ្នើមរបស់ក្លឹប Tottenham Hotspur គឺកីឡាករ Harry Kane និងខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli ជាបេក្ខភាពដែលគេដឹងថា បិសាចក្រហមជ្រើសរើសមុន Kolo Muani ប៉ុន្តែតម្លៃផ្ទេររបស់តារាឆ្នើមទាំង 2 រូបនេះ ច្រើនជាង 100 លានផោន។
យោងតាមអ្នកកាសែត Christian Falk បានលើកឡើងថា ទម្រង់លេងគួរឲ្យចាប់អារម្មណ៍របស់ Kolo Muani នៅរយៈពេលចុងក្រោយនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗជាច្រើន ហើយជាពិសេសគឺក្លឹបបិសាចក្រហម Manchester United ព្រោះពួកគេពិតជាត្រូវការខ្សែប្រយុទ្ធកណ្ដាលម្នាក់ជាចាំបាច់។ ទន្ទឹមនឹងនេះដែរ ក្លឹប Frankfurt ដែលជាក្លឹបបច្ចុប្បន្នរបស់គាត់ ត្រូវបានគេគិតថា នឹងលក់ Randal Kolo Muani ប្រសិនបើមានការដេញថ្លៃដ៏សមរម្យមួយ។
ប្រភព: Express UK
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥
-
Uncategorized17 hours ago
Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?