បាល់ទាត់អន្តរជាតិ
Marcelo ប្រាប់ថា Messi ជាគូប្រជែងនៅលើទីលានប្រកួត ដែលគាត់ពិបាកតទល់បំផុត

ខ្សែការពារ Marcelo ដែលជាអតីតកីឡាករឆ្នើមមួយរូបរបស់ក្លឹបអធិរាជស Real Madrid បានចាត់ទុក Lionel Messi ជាគូប្រជែងដែលពិបាកទប់ទល់បំផុតនៅលើទីលាន ក្នុងចំណោមកីឡាករផ្សេងទៀតដែលគាត់ធ្លាប់ជួបនៃអាជីពបាល់ទាត់របស់ខ្លួន។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានលេង 15 រដូវកាលជាមួយក្លឹប Real Madrid ហើយក៏បានតទល់គ្នានៅលើទីលានជាមួយ Messi មិនតិចដងផងដែរ ពេលដែលកីឡាករអាហ្សង់ទីននៅលេងឲ្យ Barcelona។
ថ្មីៗនេះគាត់បានសារភាពថា វាពិតជាលំបាកណាស់ក្នុងការប្រឈមមុខនឹងម្ចាស់ពាន Ballon d’Or 7 សម័យកាល Lionel Messi។ ដោយឡែកបច្ចុប្បន្ន Marcelo បានចាកចេញពី Real Madrid នឹងលេងនៅក្លឹប Fluminense FC ហើយខ្សែការពាររូបនេះប្រហែលជាអាចនឹងចូលនិវត្តន៍ពីបាល់ទាត់នៅពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
Marcelo បានប្រាប់ The Athletic ថា៖ “Messi គឺជាគូប្រជែងដ៏លំបាកបំផុតដែលខ្ញុំធ្លាប់ជួប។ យើងទាំងអស់គ្នាដឹងពីគុណភាពដែលគាត់មាន សូម្បីតែពេលនេះគាត់មានអាយុ 35 ឆ្នាំក៏ដោយ ហើយពីមុនក៏ដូចគ្នាដែរ។ El Clasico តែងតែជាការប្រកួតដ៏ល្អបំផុតមួយ ក្នុងការទស្សនា និងលេង។ ខ្ញុំមានសំណាងគ្រប់គ្រាន់ ដែលបានបង្ហាញខ្លួននៅក្នុងយុគសម័យដ៏ល្អបំផុតមួយនៃ El Clasico។ ប៉ុន្តែមិនមែនត្រឹមតែ Messi នោះទេ មានកីឡាករផ្សេងទៀតក៏អស្ចារ្យផងដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ