បាល់ទាត់អន្តរជាតិ
Emerson Royal នឹងត្រូវខកខានការប្រកួតរហូតដល់ចប់រដូវកាល
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur អាចនឹងត្រូវបានបង្ខំចិត្តប្រកួតប្រជែងដោយគ្មានវត្តមានរបស់ Emerson Royal រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយសារតែគេមានរបួសជង្គង់។ ខ្សែការពារស្តាំរូបនេះ តែងតែទទួលបានការរិះគន់ជាញឹកញាប់ពីអ្នកគាំទ្រ ចាប់តាំងពីបានផ្ទេរពី Barcelona មកទឹកដីអង់គ្លេស ក្នុងឆ្នាំ 2021។
ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែព្យាយាមបង្ហាញសមត្ថភាពឲ្យបានកាន់តែប្រសើរឡើង និងរហូតបានក្លាយជាកីឡាករសំខាន់សម្រាប់ Tottenham Hotspur។ ប៉ុន្មានប្រកួតចុងក្រោយនេះ Emerson បានបាត់បង់ឱកាសក្នុងការបង្ហាញខ្លួនជាជម្រើសដំបូងសម្រាប់ក្លឹបរបស់ខ្លួន ខណៈដែលគ្រូបង្វឹកបានប្រើប្រាស់ខ្សែការពារ Pedro Porro ជំនួសវិញ។
ថ្វីត្បិតតែបែបនេះក៏ដោយ Emerson Royal នៅតែត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការការប្រកួតមិត្តភាពកាលពីពេលថ្មីៗនេះជាមួយម៉ារ៉ុក។ កីឡាករវ័យ 24 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងជម្រើស 11 នាក់ដំបូងនៅក្នុងការប្រកួតនោះ តែបានរងរបួសនៅនាទីទី 90 មុនពេលការប្រកួតបញ្ចប់ទៅដោយប្រស៊ីលបានចាញ់ម៉ារ៉ុក 2 ទល់នឹង 1។ របួសរបស់ Emerson Royal មានលក្ខណៈធ្ងន់ធ្ងរ ដែលតម្រូវឲ្យគាត់ត្រូវការវះកាត់ជាចាំបាច់ ហើយក៏ត្រូវសម្រាករយៈពេលយូរផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ