បាល់ទាត់អន្តរជាតិ
បងប្រុសរបស់ Amrabat បង្ហើបថា ក្លឹបបិសាចក្រហម Manchester United ធ្លាប់បានដាក់សំណើរខ្ចីជើងប្អូនរបស់ខ្លួន ប៉ុន្តែត្រូវបរាជ័យ

បងប្រុស និងជាភ្នាក់ងាររបស់ខ្សែបម្រើ Sofyan Amrabat ដែលជាកីឡាកររបស់ក្លឹប Fiorentina បានបង្ហើបឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានបរាជ័យជាមួយនឹងការដាក់សំណើរខ្ចីជើងប្អូនប្រុសរបស់ខ្លួន កាលពីខែមករា ដើមឆ្នាំនេះ។
កីឡាករវ័យ 26 ឆ្នាំរូបនេះ បានទទួលភាពល្បីល្បាញកាន់តែខ្លាំង ក្នុងនាមជាសមាជិកដ៏សំខាន់នៃក្រុមជម្រើសជាតិម៉ារ៉ុក ដែលបានបង្កើតប្រវត្តិសាស្ត្របាល់ទាត់នៃប្រទេសរបស់ខ្លួន ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2022។ ក្រុមជម្រើសជាតិម៉ារ៉ុក បានក្លាយជាប្រទេសមកពីតំបន់អាហ្វ្រិកដំបូងគេ ដែលបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA World Cup។
មជ្ឈដ្ឋានបាល់ទាត់ បានចាប់អារម្មណ៍លើ Amrabat ជាមួយនឹងការបង្ហាញនូវទម្រង់លេងដ៏អស្ចារ្យរបស់គាត់នៅតំបន់បម្រើកណ្ដាល។ គាត់បានលេងគ្រប់ប្រកួត និងគ្រប់នាទីទាំងអស់ នៃបេសកកម្មក្នុងប្រទេសកាតាអំឡុងពេលនោះ។ ក្រោយមកទៀត មានក្លឹបធំៗជាច្រើន បានពេញចិត្ត និងចាប់ផ្ដើមទាក់ទងដើម្បីចរចាផ្ទេរកីឡាករវ័យ 26 ឆ្នាំរូបនេះ ដែលក្នុងចំណោមក្លឹបទាំងនោះក៏មាន Barcelona និង Manchester United ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ មិនមានក្លឹបណាមួយបញ្ចប់ការផ្ទេរ Amrabat ឡើយ ហើយគាត់ក៏បន្តអាជីពបាល់ទាត់របស់ខ្លួនជាមួយក្លឹបបច្ចុប្បន្ន Fiorentina ដដែល។ ដោយឡែកថ្មីៗនេះ Nordin Amrabat ដែលត្រូវជាបងប្រុសរបស់ Amrabat និងជាអ្នកតំណាងរបស់កីឡាកររូបនេះ បានបង្ហាញឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ជាក្លឹបដែលបានដាក់សំណើរខ្ចីជើងប្អូនរបស់ខ្លួនកាលពីខែមករា ប៉ុន្តែការខ្ចីជើងនោះមិនបានសម្រេច ដោយសារក្លឹប Fiorentina បានបដិសេធ និងច្រានចោលសំណើរនោះ។
ប្រភព: Sportsmole
-
Uncategorized3 days ago
Raul Asencio ខ្សែរការពាររបស់ Real Madrid នៅតែបន្តជាប់សង្ស័យពីបទចែកចាយរូបភាពអាសអាភាសរបស់កុមារ
-
Uncategorized2 days ago
ការសម្រេចចិត្តចុងក្រោយរបស់ Cristiano ចំពោះក្លឹប Al Nassr សម្រាប់ឆ្នាំ ២០២៥
-
Uncategorized17 hours ago
Mascherano ធ្វើជាគ្រូបង្វឹករបស់ Miami សំអាងលើ Messi និង Suarez?