បាល់ទាត់អន្តរជាតិ
មុនប្រកួតមិត្តភាពជាមួយអាហ្សង់ទីន កីឡាកររបស់ Curacao ផ្ញើសារឲ្យ Messi រៀបចំអាវចំនួន 20 ទុកសម្រាប់ឲ្យពួកគេសុំ

ប្រសិនបើយើងស្ដាប់ទៅ វាជារឿងដ៏គួរឲ្យអស់សំណើចមួយ ប៉ុន្តែនេះជាការពិតដែលកីឡាករជាច្រើនតែងតែប្រាថ្នាចង់ប្ដូរអាវជាមួយតារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi។ ដូចគ្នានេះដែរ មិនមានកីឡាករច្រើនទេ ដែលអាចទទួលអាវរបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ ជាពិសេសកីឡាករដែលគ្មានសំណាងលេងនៅក្លឹបធំៗ ក្នុងតំបន់អឺរ៉ុប។
យ៉ាងណាមិញ នៅថ្ងៃនេះក្រុមជម្រើសជាតិ Curacao បានធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាម្ចាស់ជើងឯក FIFA World Cup 2022។ ការប្រកួតនេះ បានក្លាយជាឱកាសដ៏ល្អមួយសម្រាប់កីឡាកររបស់ក្រុមជម្រើសជាតិ Curacao ដែលពួកគេសុទ្ធតែមានបំណងប្រាថ្នាចង់សុំប្ដូរអាវជាមួយ Lionel Messi។
ការប្រឈមមុខក្នុងជំនួបមិត្តភាពជាមួយនឹងម្ចាស់ជើងឯកបាល់ទាត់ពិភពលោក គឺជាបទពិសោធន៍មួយដ៏កម្រមានក្នុងជីវិត សម្រាប់ប្រទេសតូចមួយដែលមានប្រជាជនត្រឹមតែ 150,000 នាក់។ ទន្ទឹមនឹងនេះដែរ ការទទួលបានអាវរបស់ Messi ក៏ជារឿងដ៏ពិបាកផងដែរ។
នៅមុនការប្រកួតមកដល់ កីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀតរបស់ក្រុមជម្រើសជាតិ Curacao បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ “យើងមានសារមួយសម្រាប់ Messi។ យើងមានកីឡាករ 20 នាក់ និងអាចច្រើនជាងនេះ សូមរៀបចំអាវឲ្យពួកយើងចំនួន 20 បើមិនដូច្នេះទេ ប្រសិនបើយើងទទួលបានអាវមួយ នោះពួកយើងនឹងវាយដណ្ដើមគ្នាមិនខាន”។
ប្រភព: Tribuna
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ