បាល់ទាត់អន្តរជាតិ
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត

អ្នកចាំទី Thibaut Courtois បានលើកឡើងថា Real Madrid គឺជាក្លឹបល្អបំផុតមួយនៅលើពិភពលោក។ គាត់បានបន្ថែមទៀតថា ក្លឹបយក្សអេស្ប៉ាញមួយនេះ ស្ថិតក្នុងកម្រិតមួយលើសពីក្លឹបផ្សេងៗ ដែលមនុស្សជាច្រើនទទួលស្គាល់ និងទទួលបានការសាទរនៅគ្រប់ទីកន្លែង។
យ៉ាងណាមិញ កីឡាករសញ្ជាតិបែលហ្សិករូបនេះធ្លាប់លេងឲ្យក្លឹបចំនួន 3 មកហើយដែលមានដូចជា Atletico Madrid, Genk និង Chelsea ហើយបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយម្ចាស់ជើងឯក UCL 14 សម័យកាល Real Madrid។ គាត់គឺជាអ្នកចាំទីដ៏សំខាន់សម្រាប់ក្លឹប និងជាបេក្ខភាពដៃទីមួយផងដែរ។
Thibaut Courtois បានប្រាប់ទស្សនាវដ្តី Vanity Fair ថា៖ “ខ្ញុំពិតជាសំណាងណាស់ដែលបានលេងជាមួយក្រុមដ៏អស្ចារ្យដូចជា Atletico Madrid និង Chelsea ប៉ុន្តែ Real Madrid គឺជាក្លឹបដ៏ល្អបំផុតនៅលើពិភពលោក។ ប្រសិនបើអ្នកទើបតែឈ្នះពាន មិនថាអ្នកទៅទីណា មនុស្សគ្រប់គ្នាស្គាល់អ្នក ហើយអបអរសាទរអ្នក។ ក្លឹបមួយនេះ ពិតជាស្ថិតក្នុងកម្រិតមួយផ្សេងពីក្លឹបដ៏ទៃ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ