បាល់ទាត់អន្តរជាតិ
Tottenham Hotspur ទាក់ទងទៅលោក Zinedine Zidane ដើម្បីឲ្យមកធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួន

ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការព្យាយាមតែងតាំងលោក Zinedine Zidane ជាគ្រូបង្វឹកបន្ទាប់របស់ពួកគេ។ ពេលនេះពួកគេមិនទាន់បានប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មីនោះទេ បន្ទាប់ពីបណ្ដេញលោក Antonio Conte ចេញពីតំណែងកាលពីប៉ុន្មានថ្ងៃមុន។
បច្ចុប្បន្នលោក Cristian Stellini ត្រូវបានក្លឹបដាក់ឲ្យនៅដឹកនាំបណ្ដោះអាសន្ន ដោយមានជំនួយការលោក Ryan Mason ហើយអ្នកទាំងពីរនឹងត្រូវព្យាយាមធ្វើឲ្យ Tottenham Hotspur បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ Top 4 នៃតារាង Premier League ទម្រាំដល់ពេលដែលក្លឹបអាចស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំរយៈពេលវែងបាន។
លោក Julian Nagelsmann ដែលជាអតីតគ្រូបង្វឹករបស់ក្លឹប Bayern Munich ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការទៅកាន់ទីក្រុងឡុងដ៍ខាងជើងដើម្បីដឹកនាំ Tottenham Hotspur ខណៈដែលអតីតគ្រូបង្វឹកលោក Mauricio Pochettino ក៏កំពុងត្រូវបានក្លឹបមាន់ខ្នាយមាសពិចារណាផងដែរ។
យ៉ាងណាមិញយោងតាម Sky Italia បានឲ្យដឹងថា លោក Zinedine Zidane ជាបេក្ខភាពដែល Tottenham Hotspur ចង់បានបំផុត សម្រាប់ការមកកាន់កាប់នៅតំណែងទំនេរនេះ។ អតីតគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane ជាគ្រូបង្វឹកដ៏ជោគជ័យបំផុតមួយរូបរបស់ Real Madrid ដោយធ្លាប់បានលើកពាន La Liga 2 លើក និងពានរង្វាន់ UEFA Champions League 3 លើជាប់ៗគ្នា។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ