Connect with us

បាល់ទាត់អន្តរជាតិ

Mitoma ប្រាប់​ថា ខ្លួន​ធ្លាប់​យក​តម្រាប់​តាម Cristiano Ronaldo

Published

on

ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Brighton & Hove Albion គឺ​កីឡាករ Kaoru Mitoma បាន​បង្ហាញ​ពី​ការ​កោតសរសើរ​របស់​គាត់​ចំពោះ​ខ្សែប្រយុទ្ធ Cristiano Ronaldo ដោយ​បន្ថែម​ថា គាត់​ធ្លាប់​បាន​រៀន​ជំនាញ​អូសបាល់​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ។ កីឡាករ​សញ្ជាតិ​ជប៉ុន​ដែល​មាន​កំណើត​ពី​ខេត្ត​កាណាហ្គាវ៉ា ប្រទេស​ជប៉ុន Kaoru Mitoma កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ក្នុង​ក្របខ័ណ្ឌ Premier League។

Kaoru Mitoma ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​កាន់​ក្លឹបធំៗ​ជា​ច្រើន​ដូចជា Manchester United និង Arsenal ជា​ដើម។ គាត់​បាន​ស៊ុតបញ្ចូលទី​បាន 9 គ្រាប់ និង Assist បាន​ចំនួន 6 ដង ក្នុង​ការ​បង្ហាញ​ខ្លួន 27 ប្រកួត​សម្រាប់ Brighton នៅ​រដូវកាល​នេះ។

បុរស​សញ្ជាតិ​​ជប៉ុន ដែល​បច្ចុប្បន្ន​មាន​វ័យ 25 ឆ្នាំ មាន​ជំនាញ​អូសបាល់​ដ៏​ល្អ ជា​ពិសេស​គឺ​បង្កើត​ឱកាស​សម្រាប់​មិត្ត​រួម​ក្រុម​របស់​ខ្លួន។ យ៉ាង​ណា​ថ្មីៗ​នេះ គាត់​បាន​ទម្លាយ​រឿង​មួយ​ថា គាត់ធ្លាប់​បាន​រៀនសូត្រ​តាម​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo កាល​ពី​វ័យ​កុមារ​ភាព។ Kaoru Mitoma បាន​និយាយ​នៅ​លើ​ឆាណែល YouTube ផ្លូវការណ៍​របស់ Brighton ថា៖ “សម្រាប់​កីឡាករ​ដែល​លេង​នៅ​ក្រៅ​ប្រទេស ខ្ញុំ​ធ្លាប់​យក​តម្រាប់​តាម Cristiano Ronaldo កាល​ពី​ខ្ញុំ​នៅ​ក្មេង”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២