Connect with us

បាល់ទាត់អន្តរជាតិ

អតីត​វីរបុរស​របស់​ក្លឹប​បិសាចក្រហម Ji-Sung Park និយាយ​ថា Heung-min Son ល្អ​ជាង Martial និង Rashford

Published

on

កីឡាករ​សញ្ជាតិ​កូរ៉េ​ខាងត្បូង Ji-Sung Park ដែល​ជា​អតីត​វីរបុរស​របស់​ក្លឹប​បិសាចក្រហម Manchester United បាន​សរសើរ​ពី​ទេពកោសល្យ​របស់ Heung-min Son ដែល​បច្ចុប្បន្ន​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur។

គួរ​រំលឹក​ផង​ដែរ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ Ji-Sung Park បាន​ផ្ទេរ​ពី​ក្លឹប PSV Eindhoven មក​កាន់​បិសាចក្រហម Manchester United កាល​ពីអំឡុង​ឆ្នាំ 2005-2006 ដែល​ពេល​នោះ ក្លឹប​បិសាចក្រហម​ដឹកនាំ​ដោយ​លោក Sir Alex Ferguson។

Ji-Sung Park បាន​ទទួល​ជោគជ័យ​ជា​ខ្លាំង ក្នុង​ការ​លេង​ឲ្យ​បិសាចក្រហម​នាពេល​នោះ ខណៈ​ដែល​វា​ក៏​ជា​អំឡុង​ពេល​ដ៏អស្ចារ្យ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់ Manchester United ផងដែរ។

យ៉ាង​ណា​មិញ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ Ji-Sung Park បាន​លើក​ឡើង​ថា “Heung-min Son គឺ​ជា​កីឡាករ​ដែល​ល្អ​ជាង Rashford។ ខ្ញុំ​ជឿថា គាត់​សម​នឹង​បន្ត​កេរ​ដំណែល​របស់​ខ្ញុំ​នៅ Manchester United ។ គាត់អាច​រកគ្រាប់​បាល់​បាន​ច្រើន​ជាង Martial និង Rashford”។

Ji-Sung Park បាន​និយាយ​បន្ថែម​ទៀត ដើម្បី​ជា​សារ​ផ្ញើទៅ​កាន់ Son ផង​ដែរ​ថា “Tottenham Hotspur មិនមែន​​ជា​ក្លឹប​ដែល​អាច​ឈ្នះ​ពាន​បាន​នោះទេ ប្រសិន​បើ​អ្នក​ចង់​ឈ្នះពាន​ក្នុង​អាជីព​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្លាស់ទៅ​លេង​នៅ​ក្លឹប​មួយ​ផ្សេង​ទៀត​ឲ្យ​បាន​លឿន​បំផុត។ អ្នក​ត្រូវ​តែ​រៀនសូត្រ​តាម Dimitar Berbatov”។

ប្រភព: AiScore Sports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២