បាល់ទាត់អន្តរជាតិ
អតីតកីឡាករម្នាក់របស់ Chelsea ប្រាប់ឲ្យក្លឹបរបស់ខ្លួន ទិញយកខ្សែប្រយុទ្ធរូបនេះត្រឡប់មកវិញ
អតីតកីឡាករម្នាក់របស់ក្លឹបតោខៀវ Chelsea គឺលោក Chris Sutton បានប្រាប់ក្លឹបឲ្យទិញយកខ្សែប្រយុទ្ធ Tammy Abraham មកវិញ ព្រោះលោកជឿជាក់ថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងអាចដោះស្រាយបញ្ហានៅតំបន់ប្រយុទ្ធដែលក្លឹបកំពុងជួបប្រទះបាន។ លោកបានបន្ថែមថា ប្រសិនបើអាចយកគាត់មកវិញ ក្នុងតម្លៃ 68 លានផោននៅរដូវក្ដៅនេះ គឺល្អបំផុត។
កន្លងមកក្លឹបតោខៀវ Chelsea បានអនុញ្ញាតឲ្យខ្សែប្រយុទ្ធរូបនេះទៅចូលរួមជាមួយក្លឹប Roma របស់អ៊ីតាលីក្នុងឆ្នាំ 2021។ ស្របពេលជាមួយគ្នានោះដែរ ក្លឹបតោខៀវបានចំណាយប្រាក់ 97.5 លានផោន សម្រាប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Romelu Lukaku ដើម្បីលេងនៅតំបន់ប្រយុទ្ធកណ្ដាល។
រដូវកាលដំបូងជាមួយ Roma កីឡាករវ័យ 25 ឆ្នាំ Tammy Abraham រកគ្រាប់បាល់បាន 27 គ្រាប់ ខណៈដែល Lukaku មានទម្រង់លេងធ្លាក់ចុះយ៉ាងខ្លាំង និងត្រូវបានបញ្ជូនត្រឡប់ទៅ Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងវិញ បន្ទាប់ពីត្រលប់មក Stamford Bridge បានតែមួយរដូវកាល។
Chelsea កំពុងសម្លឹងមើលបេក្ខភាពខ្សែប្រយុទ្ធឆ្នើមមួយរូបនៅរដូវក្តៅនេះ ហើយក្លឹបត្រូវបានផ្សារភ្ជាប់ជាមួយនឹងតារាឆ្នើមរបស់ Napoli គឺកីឡាករ Victor Osimhen។ យ៉ាងណាសម្រាប់លោក Chris Sutton យល់ថា ក្លឹបអាចពិចារណានាំរក Abraham ព្រោះកីឡាកររូបនេះមានទម្រង់លេងដ៏អស្ចារ្យដូចគ្នា។ Chris Sutton បាននិយាយថា៖ “Tammy Abraham គឺជាខ្សែប្រយុទ្ធលេខ 9 ដែល Chelsea បានសម្រេចចិត្តអនុញ្ញាតឲ្យគាត់ចាកចេញទៅ។ នោះជារឿងចម្លែកបន្តិច។ ការទិញ Abraham ត្រឡប់មកវិញ គឺជារឿងមួយដែលខ្ញុំអាចមើលឃើញថា នឹងអាចកើតឡើង។ គាត់ធ្វើបានយ៉ាងល្អនៅ Roma ។ ដូច្នេះខ្ញុំគិតថា 68 លានផោន ក្នុងការចំណាយ នឹងក្លាយជាការធ្វើជំនួញដ៏ឆ្លាតវៃក្នុងការនាំយក Tammy Abraham ត្រឡប់ទៅ Chelsea”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Bayern Munich សម្រេចចិត្តចរចាជាលើកចុងក្រោយជាមួយ Alphonso Davies
-
បាល់ទាត់អន្តរជាតិ4 days ago
Declan Rice ចង់លេងក្នុងការប្រកួតទល់នឹង Chelsea ទាំងមានរបួសបាក់ម្រាមជើង
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona នៅតែមានសង្ឃឹមថា អាចឆក់ឱកាសចុះហត្ថលេខាលើ Alphonso Davies បាន!!!