បាល់ទាត់អន្តរជាតិ
Erik ten Hag ត្រៀមដាក់ Scott McTominay ឲ្យលេងជាខ្សែប្រយុទ្ធ

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេអះអាងថា កំពុងពិចារណាប្រើប្រាស់ Scott McTominay ឲ្យលេងជាខ្សែប្រយុទ្ធ ចាប់ពីខែក្រោយនេះទៅ រហូតដល់ចប់យុទ្ធនាការរដូវកាលឆ្នាំ 2022-2023។
បញ្ហារបួសឥតឈប់ឈររបស់ Anthony Martial នៅរដូវកាលនេះ ធ្វើឲ្យ Wout Weghorst ដើរតួយ៉ាងសំខាន់ និងបង្ហាញខ្លួនស្ទើរគ្រប់ប្រកួត ចាប់តាំងពីខ្ចីជើងក្នុងអំឡុងខែមករាមក។ ទោះជាយ៉ាងណាក៏ដោយ Weghorst មិនមែនជាខ្សែប្រយុទ្ធដែលត្រូវនឹងតម្រូវការរបស់ក្លឹបនោះទេ ដោយគាត់បានស៊ុតបញ្ចូលទី ត្រឹមតែ 2 លើកប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួនសរុប 15 ប្រកួត។
បច្ចុប្បន្ន Manchester United ស្ថិតនៅចំណាត់ថ្នាក់លេខ 3 នៃតារាង Premier League និងត្រូវបន្តប្រជែងយក Top 4 មុនចប់រដូវកាល។ បន្ថែមពីលើសពីនេះ បិសាចក្រហមនៅមានភារកិច្ចដណ្ដើមពានរង្វាន់ Europa League និង FA Cup ផងដែរ។ លោក Erik ten Hag ត្រូវបានគេដឹងថា នឹងចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីម្នាក់ នៅចុងបញ្ចប់នៃរដូវកាលនេះ ដែលអាចជា Harry Kane របស់ Tottenham Hotspur រឺ Victor Osimhen របស់ Napoli។
ដោយឡែក Erik ten Hag ត្រូវការស្វែងរកដំណោះស្រាយសម្រាប់លេងឲ្យចប់រដូវកាលនេះ ហើយបើយោងតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា McTominay កំពុងក្លាយជាជម្រើសដែលគ្រូបង្វឹករូបនេះនឹងប្រើនៅតំបន់ប្រយុទ្ធខាងលើ។ លោក Erik ten Hag ប្រហែលជាមើលឃើញពីការរកគ្រាប់បាល់របស់ខ្សែបម្រើរូបនេះសម្រាប់ក្រុមជម្រើសជាតិស្កុតឡេនរបស់គាត់ ព្រោះ McTominay ស៊ុតបញ្ចូលទីបានរហូតដល់ 4 គ្រាប់នៅ 2 ប្រកួតបើកឆាកនៃព្រឹត្តិការណ៍យូរ៉ូ 2024។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ6 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ