បាល់ទាត់អន្តរជាតិ
Hakimi ប្រាប់ពីភាពងាយស្រួល ក្នុងការលេងបាល់ជាមួយ Lionel Messi

នៅក្នុងបទសម្ភាសន៍មួយ កាលពីឆ្នាំ 2021 ខ្សែការពារស្តាំរបស់ក្លឹបយក្សបារាំង Paris Saint-Germain (PSG) គឺកីឡាករ Achraf Hakimi បានបង្ហាញពីរបៀបងាយស្រួល ក្នុងការលេងជាមួយ Lionel Messi ដោយគ្រាន់តែបញ្ជូនបាល់ទៅឲ្យគាត់ ហើយរត់ បន្ទាប់មកខ្សែប្រយុទ្ធរូបនេះនឹងបញ្ជូនបាល់ទៅកន្លែងដែលគេនៅ។
យ៉ាងណាមិញ យើងទាំងអស់គ្នាបានដឹងហើយថា ក្រោយពេលចាកចេញពី Barcelona ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន Lionel Messi បានចូលរួមជាមួយ PSG ហើយបានចាប់ដៃគូគ្នាលេងយ៉ាងល្អជាមួយ Kylian Mbappe និង Neymar Jr។ កីឡាករអាហ្សង់ទីនរូបនេះមានទម្រង់លេងមិនសូវល្អឡើយ ក្នុងរដូវកាលដំបូងរបស់គាត់នៅទឹកដីបារាំង ដោយស៊ុតបញ្ចូលទីបានតែ 11 គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន 34 ប្រកួត។ ប៉ុន្តែគាត់ទទួលបានលទ្ធផលល្អឡើងវិញ ក្នុងរដូវកាលនេះ ដោយនៅក្នុងការប្រកួតចំនួន 32 ដង Messi ស៊ុតបញ្ចូលទីបាន 18 គ្រាប់ និង Assists បានរហូតដល់ 17 ដង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារាំង L’Equipe ខ្សែការពារស្លាប Achraf Hakimi បាននិយាយពីភាពភ្ញាក់ផ្អើលរបស់ខ្លួនពេលដឹងថា Messi នឹងមកទឹកដីបារាំង ដោយគាត់បាននិយាយថា៖ “សម្រាប់ Messi ក្នុងការចាកចេញពី Barcelona ខ្ញុំក៏នឹកស្មានមិនដល់ដូចអ្នកដទៃដែរ។ ហើយពេលខ្ញុំលឺថា គាត់មកទីនេះ តើខ្ញុំអាចនិយាយអ្វី? វាជាក្ដីសុបិន្តមួយរបស់ខ្ញុំ។ ខ្ញុំបានលេងជាមួយកីឡាករល្អៗជាច្រើននាក់ ហើយនៅតែម្នាក់គត់គឺ Messi។ ខ្ញុំមានមោទនភាពក្នុងការវិវត្តន៍ខ្លួនជាមួយកីឡាករបាល់ទាត់ដ៏ល្អដូចគាត់”។
បន្ទាប់មក Hakimi បានពន្យល់ពីមូលហេតុដែល គាត់មិនពិបាកក្នុងការលេងជាមួយនឹងម្ចាស់ពាន Ballon d’Or 7 សម័យកាលរូបនេះឡើយ ដោយលើកឡើងថា៖ “ការកសាងទំនាក់ទំនងបច្ចេកទេសជាមួយគាត់ គឺងាយស្រួល។ ខ្ញុំឲ្យបាល់ទៅគាត់ ខ្ញុំរត់ ហើយគាត់នឹងបញ្ជូនបាល់ទៅកន្លែងដែលខ្ញុំនៅ។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះរបៀបដែលគាត់បានធ្វើ។ គាត់គឺសាមញ្ញ, ស្ងប់ស្ងាត់ណាស់”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega