បាល់ទាត់អន្តរជាតិ
ក្លឹបធំៗជាច្រើននៅអង់គ្លេស កំពុងចាប់អារម្មណ៍លើ Tchouameni

ក្លឹបកាំភ្លើងធំ Arsenal, Chelsea, Liverpool និង Manchester United ត្រូវបានគេរាយការណ៍ថា កំពុងតាមដានយ៉ាងដិតដល់ទៅលើស្ថានភាពកីឡាករ Aurelien Tchouameni របស់ Real Madrid នៅមុនពេលដែលទីផ្សារដោះដូរកីឡាករបើកដំណើរការឡើងវិញនៅរដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានផ្លាស់ទៅ Bernabeu កាលពីខែកក្កដាឆ្នាំមុន បន្ទាប់ពីមានទម្រង់លេងលេចធ្លោរខ្លាំងពេលនៅ Monaco។ ក្រុមរបស់លោក Carlo Ancelotti បានចំណាយប្រាក់រហូតដល់ 80 លានអឺរ៉ូ ដើម្បីនាំយកគាត់ទៅកាន់ទឹកដីអេស្ប៉ាញ។
មិនដល់កម្រិតនៃការរំពឹងទុក Tchouameni គ្រាន់តែជាកីឡាករធម្មតាសម្រាប់ក្លឹប Real Madrid នៅរដូវកាលនេះ ខណៈដែលក្លឹបយក្សអេស្ប៉ាញមួយនេះ នៅតែប្រើជម្រើសកីឡាករចាស់វស្សារបស់ខ្លួន Luka Modric និង Toni Kroos។ រដូវកាលនេះ Tchouameni បានបង្ហាញខ្លួនសរុបចំនួន 32 ប្រកួត និងរួមចំណែក Assists បាន 3 ដង។
ស្របពេលជាមួយគ្នានេះដែរ ទម្រង់លេងរបស់ Eduardo Camavinga ហាក់ដូចជាល្អប្រសើរខ្លាំង និងធ្វើឲ្យ Tchouameni កាន់តែលំបាក ក្នុងការប្រជែងជម្រើសដំបូង និងចំណាយពេលភាគច្រើនជាកីឡាករបម្រុង។ យោងទៅតាមរបាយការណ៍ពី El Nacional បានឲ្យដឹងថា ក្លឹបនៅ Premier League ចំនួន 4 កំពុងតាមដានស្ថានភាពរបស់ Tchouameni។ របាយការណ៍បានអះអាងថា Arsenal, Chelsea, Liverpool និង Manchester United អាចនឹងចុះហត្ថលេខាលើកីឡាករវ័យ 23 ឆ្នាំរូបនេះ នៅរដូវក្តៅខាងមុខ ប្រសិនបើ Real Madrid សម្រេចចិត្តឲ្យគាត់ចាកចេញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi