Connect with us

បាល់ទាត់អន្តរជាតិ

Cristiano Ronaldo នឹង​​អវត្តមាន​​ក្នុង​​ការ​ប្រកួត​​ជាមួយ Liverpool យប់​នេះ ក្រោយ​មរណភាព​របស់​កូន​ប្រុស

Published

on

តារាឆ្នើម និង​ជា​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នឹង​មិន​អាច​ចូល​លេង​ឲ្យ​ក្លឹប​បិសាច​ក្រហម Manchester United ទល់នឹង​ហង្សក្រហម Liverpool នៅ​យប់​រំលង​អាធ្រាត (ម៉ោង 2:00 AM) នេះ​ទេ បន្ទាប់​ពី​មាន​បញ្ហា​ក្នុង​គ្រួសារ​របស់​គាត់ ដោយ​សារកូន​ប្រុស​​គាត់​ម្នាក់​បាន​ស្លាប់​នៅ​ពេល​សម្រាល។

កីឡាករ​វ័យ 37 ឆ្នាំ និង​មិត្តស្រី​របស់​គាត់​គឺ​អ្នកនាង Georgina Rodriguez បាន​ប្រកាស​ពី​ដំណឹង​ដ៏​សោក​សៅ​មួយ​កាល​ពី​ម្សិលមិញ​នេះ ដោយ​កូន​ប្រុស​ម្នាក់​បាន​ស្លាប់ ក្នុង​ចំណោម​កូនភ្លោះ​ស្រី​ម្នាក់ ប្រុស​ម្នាក់ ដែល​កំពុង​​ឆ្លង​ទន្លេ។

គ្រួសារ​សំខាន់​ជាង​អ្វីៗ​ទាំង​អស់ ហើយ Cristiano Ronaldo សាកសម​នឹង​អនុញ្ញាត​ឲ្យ​គាត់​បាន​នៅ​ជា​មួយ​គ្រួសារ​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក និង​ក្រៀមក្រំ​នេះ។

យ៉ាង​ណា​មិញ ក្លឹប​បិសាចក្រហម និង​កីឡាករ​ដែល​ជា​មិត្ត​រួម​ក្រុម​របស់​គាត់​ក៏​បន្ត​ផ្ញើសារ​លើក​ចូល​រួម​រំលែក​ទុក​ចំពោះ Cristiano Ronaldo ក្នុង​ការ​បាត់បង់កូន​ប្រុស​ម្នាក់​នេះ​ផង​ដែរ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២