បាល់ទាត់អន្តរជាតិ
Dembele ចង់ទៅជួបជុំអតីតគ្រូបង្វឹកចាស់របស់ខ្លួនវិញ នៅ Bayern Munich

ខ្សែប្រយុទ្ធស្លាបរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Ousmane Dembele ត្រូវបានគេរាយការណ៍ថា កំពុងមានអារម្មណ៍មិនសូវល្អជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ហើយអាចនឹងចាប់អារម្មណ៍ក្នុងការផ្លាស់ទៅក្លឹបយក្សអាឡឺម៉ង់ Bayern Munich ដែលបច្ចុប្បន្នកំពុងដឹកនាំដោយគ្រូបង្វឹកថ្មីលោក Thomas Tuchel។
យោងតាម El Nacional បានរាយការណ៍ថា ប្រធានក្លឹប Barcelona លោក Joan Laporta កំពុងរៀបចំកុងត្រាថ្មី បន្ថែមលើកុងត្រាបច្ចុប្បន្នសម្រាប់ Dembele។ ទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះមិនចង់ពិភាក្សាលើកិច្ចព្រមព្រៀងកុងត្រាថ្មីនោះទេ ហើយផ្ទុយទៅវិញគាត់ចង់ចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
ទន្ទឹមនឹងនេះដែរ គ្រូបង្វឹកថ្មីរបស់ក្លឹប Bayern Munich លោក Thomas Tuchel ត្រូវបានគេដឹងថា កំពុងស្នើសុំឲ្យក្រុមប្រឹក្សាភិបាលរបស់ក្លឹប ចុះហត្ថលេខាលើ Dembele ខណៈដែលអ្នកទាំង 2 ធ្លាប់ធ្វើការជាមួយគ្នា ក្នុងអំឡុងពេលដែលពួកគេនៅ Borussia Dortmund។ អំឡុងពេលនោះ Dembele មានទម្រង់លេងលេចធ្លោរយ៉ាងខ្លាំង ដោយស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងរួមចំណែក 21 Assists ក្នុងការបង្ហាញខ្លួន 49 ប្រកួត ក្រោមការដឹកនាំរបស់ Thomas Tuchel។
ប្រភព: Sportskeeda