បាល់ទាត់អន្តរជាតិ
ក្រោយចាញ់ 4-1 Jurgen Klopp លើកឡើងថា បើ Man City ប្រើតែកីឡាករ 10 នាក់ ក៏នៅតែអាចលេងឈ្នះក្រុមរបស់គាត់ដែរ
គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ជឿជាក់ថា ក្រុមរបស់លោកនឹងនៅតែមិនអាចយកឈ្នះការប្រកួតជាមួយ Manchester City ដដែល ប្រសិនបើក្នុងករណីពួកគេបាត់បង់កីឡាករម្នាក់ហើយនៅសល់តែ 10 នាក់នៅលើទីលានក៏ដោយ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ បានលើកឡើងបែបនេះ បន្ទាប់ពីក្រុមរបស់ខ្លួនបានចាញ់ Manchester City ក្នុងការប្រកួតក្របខណ្ឌ Premier League ជាមួយនឹងលទ្ធផល 4-1 កាលពីម្សិលមិញនេះ។
យ៉ាងណាមិញ ហង្សក្រហម Liverpool បានរងបរាជ័យជាលើកទី 3 ជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់ដែលពួកគេបានលេងតទល់នឹងក្រុមរបស់លោក Pep Guardiola។ នៅក្នុងការប្រកួតម្សិលមិញនេះ ក៏មានការចម្រូងចម្រាសបន្តិចបន្តួចផងដែរ ដោយកីឡាកររបស់ Liverpool បានលើកដៃតវ៉ាទៅអាជ្ញាកណ្ដាល បន្ទាប់ពី Rodri បានបង្កកំហុសលើ Cody Gakpo ខណៈដែលកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានទទួលកាតលឿងម្ដងរួចមកហើយ។ យ៉ាងណា មន្ត្រីអាជ្ញាកណ្ដាលគ្រាន់តែផ្លុំកញ្ចែ និងព្រមានតិចតួចចំពោះខ្សែបម្រើរូបនេះប៉ុណ្ណោះ។
បន្ទាប់ពីការប្រកួតបញ្ចប់ទៅ ក្នុងសន្និសីទសារព័ត៌មានលោក Jurgen Klopp ត្រូវបានគេសួរអំពីការយល់ឃើញពាក់ព័ន្ធនឹងបញ្ហាដែល Rodri បង្ករកំហុសលើ Cody Gakpo ដែលជាកីឡាកររបស់គាត់។ យ៉ាងណាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បានលើកឡើងថា ទោះបីជាពេលនោះ Rodri ទទួលបានការពិន័យកាតក្រហម ក៏លទ្ធផលនៃការប្រកួតមិនមានភាពខុសគ្នាដែរ។ លោក Jurgen Klopp សង្កត់ធ្ងន់ថា ទោះបីក្រុមម្ចាស់ផ្ទះ Manchester City មានកីឡាករលេងតែ 10 នាក់ ក៏គាត់គិតថា Liverpool នៅតែចាញ់ដដែល។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ4 days ago
Real Madrid កំពុងពិចារណាចង់ចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធមួយរូប ដែលជាអតីតយុវជនរបស់ក្លឹប Barcelona
-
បាល់ទាត់អន្តរជាតិ5 days ago
Ronaldo ជឿជាក់ថា Mbappe នឹងក្លាយជាកីឡាករដ៏សំខាន់របស់ក្លឹបនាពេលអនាគត
-
បាល់ទាត់អន្តរជាតិ5 days ago
Liverpool កំពុងត្រៀមសំណើរ 40 លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរបស់ Barcelona