បាល់ទាត់អន្តរជាតិ
Erik ten Hag ចង់ឲ្យក្លឹបរបស់ខ្លួនចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូប ដែលគេស្គាល់ថាជា Luis Suarez ទី 2

គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag ត្រូវបានគេរាយការណ៍ថា បានកំណត់គោលដៅរបស់គាត់ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបរបស់ក្លឹប Benfica គឺកីឡាករ Goncalo Ramos ដែលត្រូវបានគេហៅថាជា Luis Suarez ទី 2 រឺ Luis Suarez ជំនាន់ថ្មី។
យោងតាម AS បានរាយការណ៍ឲ្យដឹងថា លោក Erik ten Hag បានផ្តល់យោបល់ឲ្យក្លឹបរបស់ខ្លួន Manchester United ចំណាយប្រាក់ខ្ទង់ 100 លានអឺរ៉ូ សម្រាប់ការនាំយក Goncalo Ramos។ យ៉ាងណា ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្គាល់រូបនេះ មានចេតនាចង់ផ្ទេរទៅ La Liga ជាង ប៉ុន្តែនៅទីនោះមានតែក្លឹប Real Madrid ប៉ុណ្ណោះ ដែលមានលទ្ធភាពទិញយករូបគេនៅរដូវក្តៅនេះបាន។ កន្លងមក Real Madrid ធ្លាប់បានកោតសរសើរចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែគេមិនជាគោលដៅនៃការចង់បានរបស់ក្លឹបយក្សអេស្ប៉ាញមួយនេះឡើយ។
កីឡាករវ័យ 21 ឆ្នាំរូបនេះកំពុងត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ បន្ទាប់ពីគាត់បានបង្ហាញខ្លួនជាមួយនឹងទម្រង់លេងលេចធ្លោរខ្លាំងនៅក្លឹបរបស់ខ្លួន និងជាពិសេសនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នៅប្រទេសកាតា។ គាត់បានស៊ុតបញ្ចូលទី Hat-trick ក្នុងជ័យជម្នះ 5-2 របស់ព័រទុយហ្គាល់ទៅលើប្រទេសស្វីស ហើយរកបានគ្រាប់បាល់សរុបចំនួន 4 គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន 7 ប្រកួត នៅអំឡុងពេលនោះ។ Ramos ក៏មានទម្រង់លេងយ៉ាងល្អសម្រាប់ Benfica ដោយស៊ុតបញ្ចូលទីបាន 24 គ្រាប់ និង Assists 10 ដង ជាមួយនឹង 36 ប្រកួតរដូវកាលនេះ។
ប្រភព: Sortskeeda