Connect with us

បាល់ទាត់អន្តរជាតិ

ឃើញ​លេង​ល្អ​ពេល​ប៉ះ Liverpool ម្សិលមិញ Liam Gallagher លើក​ឡើង​ថា Jack Grealish គឺ​ជា Messi ជំនាន់​ថ្មី

Published

on

តារា​ជួរ​មុខ​ដែល​ជា​​អ្នក​​ចម្រៀង និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ជនជាតិ​អង់គ្លេស Liam Gallagher ថ្មីៗ​នេះ​បាន​ប្រៀបធៀប​ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លឹប Manchester City គឺ​កីឡាករ Jack Grealish ទៅ​នឹង Lionel Messi សម្រាប់​ការ​បង្ហាញ​សមត្ថភាព​យ៉ាងល្អ ក្នុង​អំឡុង​ពេល​ក្រុម​របស់​គេ​បាន​យក​ឈ្នះ 4-1 នៅ​ក្នុង​ការ​ប្រកួត Premier League ទៅ​លើ Liverpool កាល​ម្សិលមិញ​នេះ។

យ៉ាង​ណា​មិញ Manchester City ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Liverpool រហូត​ដល់ 4 គ្រាប់ ខណៈ​ដែល​អ្នក​ស៊ុត​បញ្ចូលទី​គ្រាប់​ចុងក្រោយ​គឺ​កីឡាករ​សញ្ជាតិ​អង់គ្លេស Jack Grealish។ ទន្ទឹម​នឹង​នេះ​ដែរ អតីត​ខ្សែប្រយុទ្ធ​របស់​ក្លឹប Aston Villa រូប​នេះ ក៏​បាន​រួម​ចំណែក Assist ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ម្ដង​​ផង​ដែរ ហើយ​ការ​បង្ហាញ​សមត្ថភាព​របស់​គាត់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង នៃ​ប្រកួត​នោះ។

លោក Liam Gallagher ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​បង្ហាញ​សមត្ថភាព​របស់ Jack Grealish ដែរ ហើយ​គាត់​ថែម​ទាំង​បាន​ប្រៀប​ធៀប​កីឡាករ​រូប​នេះ ទៅ​នឹង​តារា​ឆ្នើម​សញ្ជាតិ​អាហ្សង់ទីន Lionel Messi ទៀត​ផង។ បុរស​សញ្ជាតិ​អង់គ្លេស Liam Gallagher បាន​សរសេរ​នៅ​លើ Twitter របស់​ខ្លួន​ថា៖ “Jack Grealish ជា Messi ជំនាន់​ថ្មី”។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២