បាល់ទាត់អន្តរជាតិ
ក្លឹបធំៗ 3 នៅអង់គ្លេស កំពុងចាប់ចិត្តលើ Alessandro Bastoni

ក្លឹបមេឃខៀវ Manchester City, Chelsea និង Tottenham Hotspur ត្រូវបានគេរាយការណ៍ថា កំពុងចង់ចុះហត្ថលេខាលើខ្សែការពារ Alessandro Bastoni របស់ Inter Milan នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញ នារដូវក្តៅចុងបញ្ចប់រដូវកាលនេះ។
យ៉ាងណាមិញ បច្ចុប្បន្នកីឡាករវ័យ 23 ឆ្នាំរូបនេះបានក្លាយជាកីឡាករដ៏សំខាន់ សម្រាប់ក្លឹបយក្សអ៊ីតាលី Inter Milan ដោយបង្ហាញខ្លួនសរុប 30 ប្រកួត និងរួមចំណែក Assists បាន 3 ដងនារដូវកាលនេះ។ កុងត្រារបស់ Alessandro Bastoni ជាមួយក្លឹបបច្ចុប្បន្ននឹងផុតកំណត់នៅរដូវក្ដៅឆ្នាំក្រោយ ហើយអនាគតរបស់កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ កំពុងស្ថិតក្នុងភាពស្រពេចស្រពិល។
ជាការពិតណាស់ ចំពោះសមត្ថភាពដ៏ល្អរបស់ Bastoni ធ្វើឲ្យ Inter Milan នឹងព្យាយាមបន្តកុងត្រាថ្មីដល់គាត់ ប៉ុន្តែរបាយការណ៍ថ្មីៗនេះបានអះអាងថា Bastoni ទាមទារតម្លើងប្រាក់ខែប្រហែល 5 លានអឺរ៉ូ (4.4 លានផោន) ក្នុងមួយឆ្នាំ ទើបគាត់យល់ព្រមបន្តកិច្ចព្រមព្រៀងកុងត្រាថ្មីនៅ San Siro។ ក្លឹប Inter Milan ត្រូវបានគេដឹងថា មិនទាន់បានត្រៀមខ្លួនក្នុងការចំណាយប្រាក់ដែលខ្សែការពាររូបនេះចង់បាននោះឡើយ ហើយអាចនាំឲ្យគាត់ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។
យោងតាមរបាយការណ៍ពី Calciomercato បានឲ្យដឹងថា មានក្លឹបនៅ Premier League ចំនួន 3 កំពុងចាប់អារម្មណ៍លើ Bastoni ដោយក្លឹបទាំងនោះមាន Manchester City, Chelsea និង Tottenham Hotspur។ របាយការណ៍ដដែលនេះដែរបានអះអាងបន្ថែមទៀតថា Manchester City ដាក់គោលដៅច្បាស់លាស់ ហើយពួកគេចាត់ទុកកីឡាករសញ្ជាតិអ៊ីតាលីរូបនេះ ជាអ្នកជំនួស Aymeric Laporte ដែលអាចនឹងចាកចេញពី Etihad នៅមុនរដូវកាលឆ្នាំ 2023-2024។
ប្រភព: Sportsmole
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!