បាល់ទាត់អន្តរជាតិ
Antonio Rudiger បដិសេធជាមួយ Manchester United និង Barcelona ដោយចង់ចូលរួមជាមួយ Real Madrid

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបស្ដេចស Real Madrid ចាប់អារម្មណ៍លើការផ្ទេរសម្រាប់ខ្សែការពារឆ្នើម Antonio Rudiger បន្ទាប់ពីការបង្ហាញសមត្ថភាពរបស់គាត់ដ៏ល្អប្រសើរ ពេលក្លឹប Chelsea ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាមួយ Real Madrid។
យ៉ាងណាមិញ កុងត្រាបច្ចុប្បន្នរបស់ Rudiger ជាមួយ Chelsea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ដែលអាចឲ្យគាត់ចាកចេញពី Stamford Bridge ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួន។
កីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ មិនចាប់អារម្មណ៍នោះទេ ក្នុងការផ្ទេរទៅកាន់ Manchester United និង Barcelona ខណៈដែលក្លឹបទាំងពីរ ធ្លាប់បានពិភាក្សាជាមួយភ្នាក់ងារផ្ទាល់របស់ Antonio Rudiger រួចទៅហើយ។
យោងតាម ESPN បានឲ្យដឹងថា ដំបូងឡើយ Real Madrid បានច្រានចោលការផ្ទេរសម្រាប់ Rudiger នៅរដូវក្តៅនេះ ទោះបីជាអ្នកតំណាងរបស់ខ្សែការពាររូបនេះ កំពុងទាក់ទងជាមួយក្លឹបក៏ដោយ។ ប៉ុន្តែឥឡូវនេះ ផ្នត់គំនិតរបស់ Real Madrid បានផ្លាស់ប្តូរ បន្ទាប់ពីនាយកប្រតិបត្តិរបស់ក្លឹប បានឃើញពីសមត្ថភាពពិតរបស់ Antonio Rudiger ពេលលេងជាមួយពួកគេនៅក្នុងក្របខណ្ឌ Champions League កាលពីសប្ដាហ៍មុន។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ21 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ