បាល់ទាត់អន្តរជាតិ
ចុងបញ្ចប់នៃរដូវកាលនេះ Barcelona នឹងទទួលបានខ្សែបម្រើឆ្នើមមួយរូប ដោយមិនចំណាយប្រាក់ផ្ទេរ

ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជូនកីឡាករមួយរូបរបស់ក្លឹប Manchester City គឺខ្សែបម្រើ Ilkay Gundogan នូវកុងត្រារយៈពេល 2 ឆ្នាំ សម្រាប់ការផ្ទេរទៅកាន់ទឹកដី Camp Nou នៅរដូវក្តៅខាងមុខនេះ។
យ៉ាងណាមិញកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ នឹងផុតកុងត្រាជាមួយ Manchester City ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយគាត់នឹងក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន។ គាត់នឹងមិនបន្តកុងត្រាថ្មីជាមួយក្លឹបម្ចាស់ជើងឯក Premier League ឡើយ ហើយនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ដើម្បីចូលរួមជាមួយក្លឹបយក្សកាតាឡាន់ Barcelona។
ដោយឡែក Barcelona ត្រូវបានគេដឹងថា ពេញចិត្តនឹង Ilkay Gundogan ជាខ្លាំង ដោយគាត់ជាកីឡាករដែលមានទម្រង់លេងដ៏ល្អ និងមានប្រាក់ពលកម្មមិនសូវខ្ពស់ ដែលសាកសមក្នុងការនាំយកមកពង្រឹងនៅតំបន់ខ្សែបម្រើរបស់ពួកគេ ជាពិសេសគឺមកជំនួស Sergio Busquets ដែលត្រៀមចាកចេញពីទឹកដីអេស្ប៉ាញ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi