បាល់ទាត់អន្តរជាតិ
Cristiano Ronaldo និងភរិយារបស់ខ្លួន ប្រកាសលក់យន្តហោះមួយគ្រឿងតម្លៃ 20 លានអឺរ៉ូ

យោងតាម SPORT.es បានឲ្យដឹងថា តារាឆ្នើម Cristiano Ronaldo និងភរិយារបស់គាត់ អ្នកនាង Georgina Rodriguez បានដាក់លក់យន្តហោះឯកជនរបស់ពួកគេ ដែលមានតម្លៃប្រមាណជា 20 លានអឺរ៉ូ។ គូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា បានលង់ស្រលាញ់ជាមួយនឹងយន្តហោះម៉ាក Gulfstream G200 ដ៏ប្រណិតមួយនេះជាខ្លាំង ដែលជាយន្តហោះប្រើប្រាស់ផ្ទាល់ខ្លួនរបស់គាត់។
យន្តហោះដែលប្រើដោយ Cristiano Ronaldo និង Georgina Rodriguez គឺសម្រាប់បំពេញកិច្ចការជំនួញ និងការងារផ្ទាល់ខ្លួន។ យ៉ាងណាមិញ បើតាមប្រភពខាងលើ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តលក់យន្តហោះនេះ ដោយសារពួកគេចង់ទិញយន្តហោះថ្មី ដែលមានទំហំធំជាងមុន។ ជាក់ស្តែង ពួកគេមិនពេញចិត្តនឹងទំហំនៃយន្តហោះបច្ចុប្បន្នរបស់ពួកគេទេ។
Cristiano Ronaldo និងភរិយារបស់គាត់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងទីក្រុង Riyadh រដ្ឋធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត។ គូស្នេហ៍មួយគូនេះបានផ្លាស់ទៅមជ្ឈឹមបូព៌ា បន្ទាប់ពី Cristiano Ronaldo ផ្ទេរទៅចូលរួមជាមួយក្លឹប Al-Nassr។ ការផ្លាស់ទៅទីនោះ ធ្វើឲ្យជីវិតរបស់អ្នកទាំង 2 ជោគជ័យកាន់តែខ្លាំង ហើយធ្វើឲ្យពួកគេត្រូវប្ដូរយន្តហោះថ្មីដែលនឹងមានតម្លៃថ្លៃជាងមុន។ លើសពីនេះទៅទៀតភរិយារបស់ខ្សែប្រយុទ្ធឆ្នើមរូបនេះ អ្នកនាង Georgina Rodriguez ទើបនឹងក្លាយជាឯកអគ្គរដ្ឋទូតថ្មីរបស់ម៉ាកទឹកអប់ដ៏ល្បី Laverne នៅប្រទេសអារ៉ាប៊ឺសាអូឌីតទៀតផង។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega