បាល់ទាត់អន្តរជាតិ
Jurgen Klopp ចង់ឲ្យក្លឹបរបស់ខ្លួន ចុះហត្ថលេខាលើ Conor Gallagher

គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍ថា កំពុងចង់នាំយកខ្សែបម្រើ Conor Gallagher របស់ Chelsea ទៅកាន់កីឡដ្ឋាន Anfield នាចុងរដូវក្តៅនេះ។ តារាឆ្នើមវ័យ 23 ឆ្នាំរូបនេះ កំពុងស្ថិតក្នុងគោលដៅនៃការលក់ចេញរបស់ក្លឹបបច្ចុប្បន្នរបស់ខ្លួនផងដែរ។
Conor Gallagher គឺជាកីឡាករដែលប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹបតោខៀវ Chelsea តែកាលពីរដូវកាលមុន គាត់បានខ្ចីជើងទៅ Crystal Palace ដោយស៊ុតបញ្ចូលទីបាន 8 គ្រាប់សម្រាប់ក្លឹបឥន្ទ្រីយ៍ខៀវមួយនេះ ជាមួយនឹងទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងផងដែរ មុនពេលត្រឡប់ទៅ Stamford Bridge វិញ។
ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួនចំនួន 33 ប្រកួតសម្រាប់ក្លឹបតោខៀវ ក្នុងរដូវកាលនេះ ដោយមាន 25 ប្រកួត គឺជាការប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែគាត់បានស៊ុតបញ្ចូលទីត្រឹមតែមួយគ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានតែម្ដងប៉ុណ្ណោះ។
ទន្ទឹមនឹងនេះដែរ Chelsea នឹងស្ថិតក្រោមសម្ពាធក្នុងការបង្ខំចិត្តលក់ កីឡាករមួយចំនួននៅរដូវក្តៅនេះ ហើយអនាគតរបស់ Gallagher កំពុងមានភាពមិនច្បាស់លាស់។ យោងតាមសារព័ត៌មាន The Independent បានឲ្យដឹងថា Liverpool ដែលជាក្រុមគូប្រជែងរបស់ខ្លួន កំពុងចាប់អារម្មណ៍លើកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ខណៈដែលលោក Jurgen Klopp បានមើលឃើញថា ខ្សែបម្រើរូបនេះ នឹងរីកចម្រើននាពេលអនាគត និងមានលក្ខណៈសម្បត្តិសមនឹងទម្រង់លេងរបស់ហង្សក្រហមផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi