បាល់ទាត់អន្តរជាតិ
Thierry Henry ប្រាប់ហេតុផលដែល Messi លេងឲ្យអាហ្សង់ទីន ល្អជាងលេងឲ្យ PSG

អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona លោក Thierry Henry បានពន្យល់ពីមូលហេតុដែលខ្សែប្រយុទ្ធ Lionel Messi លេងបានល្អ នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ជាជាងនៅក្លឹបយក្សបារាំង Paris Saint-Germain។ ជាការពិតណាស់ ថ្វីត្បិតតែកីឡាករឆ្នើមរូបនេះ មិនបានកសាងអ្វីធំដុំនៅក្លឹបបច្ចុប្បន្ន ប៉ុន្តែគាត់បានឈ្នះពានដ៏អស្ចារ្យជាមួយក្រុមជម្រើសជាតិរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ។
Lionel Messi បានឈ្នះពានរង្វាន់ FIFA World Cup 2022 ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីខែធ្នូកន្លងទៅ ប៉ុន្តែបានប្រឈមមុខនឹងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកគាំទ្ររបស់ក្លឹប PSG ជាពិសេសក្នុងរដូវកាលនេះ ដោយសារតែទម្រង់លេងមិនសូវល្អនៅក្លឹប និងខុសគ្នាស្រឡះពីទម្រង់លេងដែលគាត់បង្ហាញនៅជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន។
សរុបមក ការចំណាយរយៈពេល 2 ឆ្នាំរបស់គាត់នៅ PSG មិនទាន់សមតាមអ្វីដែលជាការចង់បានរបស់អ្នកគាំទ្រឡើយ ជាពិសេសថ្មីៗនេះគាត់ទទួលបានរិះគន់ជាខ្លាំងផងដែរ។ ទោះបីជាស៊ុតបញ្ចូលទីបាន 18 គ្រាប់ និង 17 Assists សម្រាប់ PSG ក្នុងរដូវកាលនេះក៏ដោយ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ Messi ហាក់ដូចជានៅមានកម្រិត។
ទន្ទឹមនឹងនេះដែរ អតីតខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងលោក Thierry Henry ជឿជាក់ ថា Messi លេងបានល្អសម្រាប់អាហ្សង់ទីន ដោយសារតែគាត់ គឺជាកាពីតែន និងជាអ្នកកាន់កាប់ក្រុមទាំងមូល ចំណែកឯនៅ PSG គឺបញ្ច្រាសពីនេះ។ Henry បានប្រាប់ RMC Sport ថា៖ “វាមិនងាយស្រួលទេ ក្នុងការដឹកនាំវង់តន្រ្តីដែលមានអ្នកបញ្ជា 3 នាក់។ នៅក្រុមជម្រើសជាតិអាហ្សង់ទីន គាត់គឺជាចៅហ្វាយ។ អ្នកឃើញហើយ ពីរបៀបដែលកីឡាកររបស់អាហ្សង់ទីនមើលមកគាត់។ ពួកគេអាចស្លាប់ ដើម្បីគាត់បាន។ នៅពេលដែល Messi ទទួលបានអារម្មណ៍បែបនេះ គាត់នឹងលេងបានល្អបំផុត។ ដោយឡែកនៅទីនេះ (PSG) វាមានភាពខុសគ្នា”។
ប្រភព: Dailypost
-
បាល់ទាត់អន្តរជាតិ1 day ago
Mario Balotelli អះអាងថា កីឡាកររូបនេះមានបច្ចេកទេសញាក់បាល់ល្អជាង Neymar
-
បាល់ទាត់អន្តរជាតិ12 hours ago
អស់ល្អនឹងគ្នាបាត់! Boateng ថា គាត់និយាយកុហកដែលថា Messi ជាកីឡាករល្អបំផុត ព្រោះគ្រាន់តែចង់លេងនៅ Barcelona
-
បាល់ទាត់អន្តរជាតិ24 hours ago
Xavi ប្រាប់ឈ្មោះខ្សែប្រយុទ្ធ 3 រូប ដែលគាត់ពិបាកទប់ទល់បំផុត ក្នុងនាមជាគ្រូបង្វឹកម្នាក់របស់ Barcelona