បាល់ទាត់អន្តរជាតិ
លោក Erik ten Hag នឹងនាំយក Antony ពីក្លឹប AFC Ajax ក្នុងតម្លៃផ្ទេរ 50 លានផោន

ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់ភ្លើងខៀវ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Antony ដោយអនាគតគ្រូបង្វឹកថ្មី Erik ten Hag ចង់យកកីឡាកររូបនេះពី Amsterdam ទៅកាន់ Old Trafford នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករសញ្ជាតិប្រេស៊ីល Antony ដែលបច្ចុប្បន្នមានវ័យ 22 ឆ្នាំ បានចូលរួមជាមួយ Ajax កាលពីឆ្នាំ 2020 ដោយផ្ទេរពីក្លឹបនៅប្រេស៊ីល Sao Paulo។
របាយការណ៍ពី The Sun បានឲ្យដឹងថា ក្លឹបយក្សហូឡង់ ACF Ajax នឹងទទួលយកសំណើរផ្ទេរក្នុងទឹកប្រាក់ខ្ទង់ 50 លានផោន ដើម្បីឲ្យគាត់ចាកចេញនារដូវក្តៅនេះ។
Erik ten Hag ត្រូវបានគេជឿថា នឹងអាចដោះស្រាយវិបត្តិរបស់ក្លឹបបិសាចក្រហមនៅពេលនេះបាន។ គាត់ចង់ចុះហត្ថលេខាលើកីឡាករដែលផ្សាំនឹងទម្រង់លេងរបស់គាត់បាន ហើយ Antony គឺជាអតីតកូនក្រុមរបស់គាត់។
យ៉ាងណាមិញ Antony និង Jadon Sancho ត្រូវផ្លាស់ប្ដូរគ្នាលេង ខណៈដែលបច្ចុប្បន្ន Sancho លេងក្នុងតួនាទីប្រយុទ្ធស្លាបឆ្វេង និងត្រូវទាញឲ្យមកលេងនៅស្ដាំវិញ ព្រោះគាត់លេងនៅស្លាបស្ដាំបានល្អជាង ដូចពេលដែលនៅក្លឹបចាស់ Dortmund។ Marcus Rashford, Anthony Martial និង Jesse Lingard សុទ្ធតែអាចលេងនៅប្រយុទ្ធស្លាបឆ្វេង។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ23 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ