Connect with us

បាល់ទាត់អន្តរជាតិ

ជួប​ជាមួយ Real Madrid នៅ​រំលង​អាធ្រាត​នេះ Barcelona បាត់​បង់​កម្លាំង​សំខាន់ៗ 4 រូប

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​អ្នក​មាន​បុណ្យ Barcelona លោក Xavi Hernandez នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​គូ​ប្រជែង​ដ៏​តាន​តឹង​របស់​ខ្លួន Real Madrid នៅ​ក្នុង​ការ​ប្រកួត​ក្របខណ្ឌ Copa del Rey វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត​ជើង​ទី 2 នៅ​ម៉ោង 2 រំលង​អាធ្រាត​នេះ ដោយ​គ្មានវត្តមាន​​កីឡាករ 4 នាក់​សំខាន់ៗ។

ខ្សែបម្រើ Pedri, Frenkie de Jong និង Ousmane Dembele នឹង​អវត្តមាន​ដោយ​សារ​បញ្ហា​សរសៃ​ពួរ ខណៈ​ដែល Andreas Christensen ក៏​ត្រូវ​អាក់ខាន​ដោយ​សារ​របួស​កំភួន​ជើង ក្នុង​អំឡុង​ពេល​ដែល​គាត់​ទៅ​បំពេញ​កាតព្វ​កិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន។

យ៉ាង​ណា​មិញ Barcelona មាន​គ្រាប់​បាល់​ចំណេញ 1 គ្រាប់ ដោយ​កាល​ពី​ការ​ប្រកួត​ជើង​ទី​មួយ​កាល​ពី​ខែ​មុន ពួក​គេ​បាន​យក​ឈ្នះ​ក្នុង​ដី Santiago Bernabeu 1-0។ ដោយ​ឡែក​ការ​ប្រកួត​លើក​នេះ​ដែរ នៅ​តំបន់​ការពារ​កណ្ដាល​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា គ្រូ​បង្វឹក​នឹង​ប្រើប្រាស់ Marcos Alonso ចាប់​ដៃ​គូ​គ្នា​ជាមួយ Ronald Araujo។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២