Connect with us

បាល់ទាត់អន្តរជាតិ

Jose Mourinho បើក​ចិត្ត​ត្រៀម​ត្រឡប់​មក​ដឹកនាំ​ជា​ថ្មី​ម្ដង​ទៀត​នៅ​តោខៀវ Chelsea

Published

on

លោក Jose Mourinho ដែល​បច្ចុប្បន្ន​ជា​គ្រូបង្វឹក​របស់​ក្លឹប AS Roma បាន​លើក​ឡើង​ថា លោក​បើក​ចិត្ត ចំពោះ​ការ​វិល​ត្រឡប់​ទៅ​តោខៀវ Chelsea វិញ ដើម្បី​ជំនួស​តំណែង​លោក Graham Potter ដែល​ទើប​នឹង​ត្រូវ​បាន​ក្លឹប​បញ្ចេញ​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

ជា​ការ​ពិត​ណាស់ គ្រូ​បង្វឹក​ឆ្នើម​រូប​នេះ​បាន​បើក​ភ្លើងខៀវ ដោយ​គាត់​​អាច​នឹង​ចាក​ចេញ​ពី AS Roma ខណៈ​ដែល​ការ​ពិភាក្សា​អំពី​ការ​វិល​ត្រឡប់​ទៅ Stamford Bridge កំពុង​កើត​ឡើង​បណ្ដើរៗ​ហើយ។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ថែម​ទាំង​បាន​លើក​ឡើង​ថា កុងត្រា​របស់​គាត់​ជា​មួយ​ក្លឹប​បច្ចុប្បន្ន (AS Roma) មិនមែន​ជា​រឿង​សំខាន់​នោះ​ទេ ដែល​មាន​ន័យ​ថា គាត់​នឹង​ចាកចេញ​ពេល​ណា​ក៏​បាន​ដែរ។

បច្ចុប្បន្ន​ក្រៅ​ពី​ការ​ព្យាយាម​ស្វែង​រក​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី ក្លឹប​តោខៀវ Chelsea កំពុង​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ខ្លាំង ជាមួយ​នឹង​ទម្រង់​លេង​មិន​ល្អ ហើយ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 11 នៃ​តារាង Premier League។ យ៉ាង​ណា​ប្រសិន​បើ​លោក Jose Mourinho ត្រឡប់​មក​ដឹកនាំ​នៅ​ក្លឹប​អង់គ្លេស​មួយ​នេះ​ជា​ថ្មី​ម្ដង​ទៀត ប្រហែល​ជា​អាច​កែប្រែ​ស្ថានភាព​ទាំង​ឡាយ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​បាន។ កន្លង​មក លោក Jose Mourinho ធ្លាប់​បាន​ដឹកនាំ​ក្លឹប​តោខៀវ​ឲ្យ​ឈ្នះពាន Premier League 3 ដង កាល​ពី​ឆ្នាំ 2005, 2006 និង 2015។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២