បាល់ទាត់អន្តរជាតិ
មិនមែន Messi រឺ Mbappe តែជាកីឡាកររូបនេះដែល Xavi Simons ចាត់ទុកថា ជាកីឡាករល្អបំផុតដែលខ្លួនធ្លាប់លេងជាមួយនៅ PSG

ខ្សែបម្រើ Xavi Simons របស់ក្លឹប PSV Eindhoven បានធ្វើការជ្រើសរើសដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយគាត់មិនបានចាត់ទុកតារាឆ្នើម Lionel Messi និង Kylian Mbappe ជាកីឡាករល្អបំផុត ដែលគាត់ធ្លាប់លេងជាមួយ នៅក្លឹបយក្សបារាំង PSG ឡើយ និងបានជ្រើសរើសយកខ្សែបម្រើ Marco Veratti ជំនួសវិញ។
Xavi Simons គឺជាអតីតយុវជន La Masia របស់ Barcelona មុនពេលផ្ទេរទៅកាន់ទឹកដីនៃប្រទេសបារាំង។ គាត់បានចំណាយពេលជាមួយឈុតធំរបស់ PSG រយៈពេល 2 ឆ្នាំ ចាប់ពីរដូវកាល 2020-2021 ដល់ 2021-2022 ។ កីឡាករវ័យ 19 ឆ្នាំរូបនេះបានព្យាយាមយ៉ាងខ្លាំង ប៉ុន្តែគាត់បានបង្ហាញខ្លួនជាជម្រើស 11 ដំបូងមិនសូវទៀតទាត់ឡើយ ហើយនៅពាក់កណ្ដាលឆ្នាំ 2022 គាត់ក៏បានសម្រេចចិត្តចាកចេញទៅចូលរួមជាមួយ PSV Eindhoven។
ទោះជាយ៉ាងណាក៏ដោយ Xavi Simons បានហ្វឹកហាត់ជាទៀងទាត់ជាមួយនឹង Messi, Mbappe និងកីឡាករមួយចំនួនទៀតនៅ PSG។ ដោយឡែកកាលពីថ្ងៃទី 2 ខែមេសានេះ នៅពេលត្រូវបានគេសួរថា តើនរណាជាកីឡាករល្អបំផុតដែលគាត់ធ្លាប់លេងជាមួយនៅ Paris Saint-Germain (PSG)? ពេលនោះ Xavi Simons បាននិយាយទៅកាន់ AD (តាមរយៈ 10sport) ថា៖ “ខ្ញុំត្រូវបានគេសួរជាញឹកញាប់ថា តើនរណាជាកីឡាករល្អបំផុតដែលខ្ញុំបានលេងជាមួយនៅ PSG? ដូច្នេះខ្ញុំអាចឆ្លើយថា Messi រឺ Mbappe ប៉ុន្តែមនុស្សគ្រប់គ្នា បានដឹងរួចទៅហើយថា ពួកគេល្អប៉ុណ្ណា ហើយ Marco Verratti ជាមនុស្សម្នាក់ដែលគេមិនសូវចាប់អារម្មណ៍។ Verratti គឺជាកីឡាករដែលខ្ញុំចូលចិត្ត។ គាត់មិនស៊ុតបញ្ចូលទីបានច្រើន រឺ Assist ច្រើនទេ ប៉ុន្តែគាត់សំខាន់ណាស់សម្រាប់ក្រុម”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi