បាល់ទាត់អន្តរជាតិ
Liverpool លុតក្រុមបិសាចក្រហម 4-0 ខណៈដែល Mohamed Salah រកបានពីរគ្រាប់ម្នាក់ឯង (មានវីដេអូ)

ក្លឹបហង្សក្រហម Liverpool បានឡើងឈរនៅកំពូលតារាង Premier League បណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះក្លឹបបិសាចក្រហម Manchester United ក្នុងលទ្ធផល 4-0 កាលពីរំលងអាធ្រាតយប់មិញនេះ។
ក្លឹបបិសាចក្រហមដែលដឹកនាំដោយលោក Ralf Rangnick បានបង្ហាញពីទម្រង់លេងដ៏ទន់ខ្សោយមួយរបស់ពួកគេក្នុងរដូវកាលនេះ ហើយកំពុងខកខានឱកាស ដើម្បីប្រជែងយក Top 4 ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងតាមប្រជែងដោយ Arsenal។
ដោយឡែកការប្រកួតកាលពីយប់រំលងអាធ្រាតកន្លងទៅនេះ នៅក្នុងទឹកដី Anfield ក្រុមម្ចាស់ផ្ទះបានស៊ុតមួយគ្រាប់នាំមុខមុនតាំងពីនាទីទី 5 តាមរយៈបាល់វាយបកដ៏មានគុណភាពរបស់ Sadio Mane និង Trent Alexander-Arnold ហើយបញ្ជូនបាល់ទៅឲ្យ Luis Diaz ស៊ុតបញ្ចូលទីយ៉ាងងាយស្រួលបំផុត។ នៅនាទីទី 22 ខ្សែប្រយុទ្ធស្លាប Mohamed Salah បានដាក់ថែមមួយគ្រាប់ទៀត ដោយចប់តង់ទី 1 គឺលទ្ធផល 2-0។
ចូលដល់តង់ទីពីរមកដល់ ក្លឹបហង្សក្រហម Liverpool នៅតែមានការលេងប្រកបដោយគុណភាព ហើយអាចរកគ្រាប់បាល់បន្ថែមទៀតនៅនាទីទី 68 ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ Sadio Mane។
មិនទាន់អស់គ្រាប់បាល់នៅឡើយ នៅនាទីទី 85 កីឡាករ Mohamed Salah បានស៊ុតមួយគ្រាប់បន្ថែមទៀត ដែលជាគ្រាប់បាល់ចុងក្រោយសម្រាប់ការប្រកួត និងបញ្ចូលបាល់ពីមិត្តរួមក្រុម Diogo Jota។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!