Connect with us

បាល់ទាត់អន្តរជាតិ

Mourinho នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប្រសិន​បើ​គាត់​ព្រម​ទៅ​ដឹកនាំ​ក្លឹប​នៅ​អារ៉ាប់

Published

on

លោក Jose Mourinho ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប AS Roma ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា មាន​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត​ស្នើ​ផ្ដល់​ទឹកប្រាក់​ជាង 100 លានផោន ដើម្បី​នាំ​យក​គាត់​ទៅ​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ពួក​គេ ជាមួយ​នឹង​កុងត្រា​រយៈពេល 2 ឆ្នាំ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Corriere Dello Sport។

យ៉ាង​ណា​មិញ ប្រសិន​បើ​គ្រូ​បង្វឹក​​វ័យ 60 ឆ្នាំ​រូប​នេះ ទទួល​យក​កិច្ច​ព្រមព្រៀង​នោះ គាត់​នឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ថ្វី​ត្បិត​តែ​គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា ក្លឹប​ណា​ខ្លះ​នៅ​អារ៉ាប៊ីសាអូឌីត ដែល​ចាប់​អារម្មណ៍​លើ​លោក Jose Mourinho ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ក៏​មាន​ក្លឹប Al-Nassr របស់ Cristiano Ronaldo ផង​ដែរ។

គ្រូ​បង្វឹក​ឆ្នើម​លោក Jose Mourinho បាន​ចូលរួម​ជាមួយ​ក្លឹប AS Roma ក្នុង​ឆ្នាំ 2021 ហើយ​កុងត្រា​បច្ចុប្បន្ន​របស់​គាត់ នឹង​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ 2024។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​ទិញ​លក់​កីឡាករ និង​ការ​ខក​ចិត្ត​មួយ​ចំនួន​ជាមួយ​ក្លឹប​ផង​នោះ Mourinho ត្រូវ​បាន​គេ​ដឹង​ថា នឹង​អាច​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប​អ៊ីតាលី​នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Dailypost

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២