បាល់ទាត់អន្តរជាតិ
ប្រធានក្លឹប Barcelona ដាក់គោលដៅលក់កីឡាករ 4 រូប ដែលលេងមិនល្អ ពេលប៉ះ Real Madrid ម្សិលមិញ

ក្រោយចាញ់ការប្រកួតជាមួយ Real Madrid 4 ទល់នឹង 0 ប្រធានក្លឹប Barcelona លោក Joan Laporta ត្រូវបានគេរាយការណ៍ថា បានកំណត់ឈ្មោះកីឡាកររបស់ខ្លួន 4 នាក់ ដែលមិនល្អគ្រប់គ្រាន់ ក្នុងការស្នាក់នៅក្លឹបឡើយ ដោយគាត់ត្រៀមនឹងលក់ពួកគេចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាមិញ ការប្រកួតកាលពីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានទម្លាក់ Barcelona ក្នុងដី Camp Nou ជាមួយនឹងលទ្ធផល 4-0 នៃការប្រកួតជើងទីពីរ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey។ ដោយឡែក Real Madrid បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវជួបជាមួយ Osasuna។
យោងតាមសារព័ត៌មាន Catalan El Nacional បានឲ្យដឹងថា ប្រធានក្លឹបយក្សកាតាឡាន់ លោក Joan Laporta មានការខកចិត្តជាខ្លាំង ចំពោះការបង្ហាញសមត្ថភាពមិនល្អនៃកីឡាកររបស់គាត់ ហើយបានសម្គាល់ឃើញពីកីឡាករ 4 នាក់ដែលមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីជួយក្លឹបឡើយ។ កីឡាករទាំង 4 នាក់នោះមានដូចជា៖ Raphinha, Frank Kessie, Marcos Alonso និង Sergi Roberto។
ប្រភព: Dportskeeda
-
បាល់ទាត់អន្តរជាតិ20 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega